VOV WorldVOV World
សន្និសីទបូកសរុបការងារត្រួតពិនិត្យតាមដាននិងអនុវត្តវិន័យក្នុងបក្សឆ្នាំ ២០១៣
13/01/2014 06:57
(VOVworld) – នាព្រឹកថ្ងៃទី ១៣ មករា នៅទីក្រុង Da Nang ភាគកណ្ដាល វៀតណាម គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម បានរៀបចំសន្និសីទបូកសរុបការ ងារត្រួតពិនិត្យតាមដាននិង អនុវត្តវិន័យក្នុងបក្សឆ្នាំ ២០១៣។
សន្និសីទបូកសរុបការងារត្រួតពិនិត្យតាមដាននិងអនុវត្តវិន័យក្នុងបក្សឆ្នាំ ២០១៣
សន្និសីទបូកសរុបការងារត្រួតពិនិត្យតាមដាននិងអនុវត្តវិន័យក្នុងបក្សឆ្នាំ ២០១៣។ (Image: nld.com.vn) (VOVworld) – នាព្រឹកថ្ងៃទី ១៣ មករា នៅទីក្រុង Da Nang ភាគកណ្ដាល វៀតណាម គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបានរៀបចំសន្និសីទបូកសរុបការងារត្រួតពិនិត្យ តាមដាននិងអនុវត្តវិន័យក្នុងបក្សឆ្នាំ ២០១៣។ ការត្រួតពិនិត្យតាម ដានការអនុវត្ត ផែនការរបស់បក្សប្រមូលផ្តុំទៅលើការតិទៀននិងស្វ័យតិទៀន សេចក្តីសម្រេចចិត្ត មជ្ឈឹមបក្សលើកទី ៤ (នីតិកាលទី ១១) អំពីបញ្ហាចាំបាច់មួយ ចំនួនក្នុងការកសាង បក្សនាបច្ចុប្បន្ន សារាចរណ៍អំពី “បន្តជំរុញការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌ របស់លោកប្រធានហូជីមិញ”។ ថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ សមាជិកការិ យាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការត្រួតពិ និត្យមជ្ឈឹម លោក Ngo Van Du បានសង្កត់ធ្ងន់ថា៖ តាមរយៈការវាយតំលៃការ​ងារក្នុងឆ្នាំ ២០១៣ និង កំណត់ទិសដៅភារកិច្ចក្នុងឆ្នាំ ២០១៤ បណ្ដាគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ត្រូវនាំចេញការផ្តើមគំនិតអំពីការបំពេញបន្ថែមនិងធ្វើវិសោធនកម្មការកំណត់មួយ ចំនួនរបស់បក្សច្បាប់របស់រដ្ឋដែលមិនទាន់សមស្របនឹងការ ពិតជាក់ស្តែង៕

More