VOV WorldVOV World
សន្និសីទបូកសរុបរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី
16/05/2014 10:45
Vovworld-នាព្រឹកថ្ងៃទី១៦ឧសភា នៅទីក្រុងហាណូយ​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីសន្និសីទបូក​សរុប​រយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី
សន្និសីទបូកសរុបរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី
សន្និសីទបូកសរុបរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី (qdnd.vn)         Vovworld-នាព្រឹកថ្ងៃទី១៦ឧសភា នៅទីក្រុងហាណូយ​នាយករដ្ឋមន្ត្រី ​រដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីសន្និសីទបូក​សរុប​រយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី(២០១០-២០១៤)​​និង ពិភាគ្សាដំណោះស្រាយលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥។         នៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ប្រធានគណៈ​កម្មាធិការ ​បញ្ជា​ណែនាំកម្មវិធីគោលដៅជាតិកសាងជនបទថ្មីបានអះអាងថា មេរៀនបទ​ពិសោធន៍ច្នៃប្រឌិតជាច្រើនត្រូវបានដកចេញក្នុងអំឡុង៣ឆ្នាំអនុវត្តនិងនាំមក​ជោគជ័យជាជំហានដំបូងគួរឲ្យកត់សម្គាល់។         “ការកសាងជនបទថ្មីបានក្លាយទៅជាចលនាស៊ីជម្រៅក្នុងទូទាំងប្រទេស ត្រូវបានប្រព័ន្ធនយោបាយទាំងមូលចូលរួមបញ្ជាណែនាំនិងត្រូវបានប្រជាជន ស្រុះចិត្តគំនិតអនុវត្តដោយផ្ទាល់។ គោលដៅនៅចំពោះមុខរបស់យើងគឺដល់ឆ្នាំ​២០១៥ឃុំចំនួន២០%ទទួលបានបទដ្ឋានជនបទថ្មី។ នេះជាគោលដៅខ្ពស់ប៉ុន្តែ​យើងត្រូវប្តេជ្ញាទទួលបានលទ្ធផលខ្ពស់បំផុត៕”