សន្និសីទអាស៊ាន+៣ អាស៊ាន+១។
01/07/2013 09:00
VOV-ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦ (AMM46) នាថ្ងៃទី៣០មិថុនានៅប៊្រុយណេបានប្រព្រឹត្តទៅបណ្ដាសន្និសីទសំខាន់ៗគឺសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន អាស៊ាន+៣ អាស៊ាន+១ ជាមួយចិននិងជប៉ុន។

សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ ជាមួយចិននិងជប៉ុន។ (vov.vn) VOV-ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦ (AMM46) នាថ្ងៃទី៣០មិថុនានៅប៊្រុយណេបានប្រព្រឹត្តទៅបណ្ដាសន្និសីទសំខាន់ៗ គឺសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន អាស៊ាន+៣ អាស៊ាន+១ ជាមួយចិននិង ជប៉ុន។ នៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ (ជាមួយចិនជប៉ុននិងកូរ៉េខាង ត្បូង) បណ្ដារដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវបន្តជំរុញអនុវត្តមានប្រសិទ្ធភាពជាងទៀតផែនការការងារអាស៊ាន+៣ ដំណាក់កាល២០០៧-២០១៣ សំដៅធ្វើឲ្យជ្រាលជ្រៅថែមទៀតដំណើរការសហប្រតិបត្តិការអាស៊ាន+៣។ នៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+១ជាមួយចិន ភាគីទាំងពីរបានឯកភាពសហការរៀបចំសកម្មភាពរំលឹកខួបលើកទី១០ ទំនាក់ទំនងដៃគូរយុទ្ធ សាស្ត្រក្នុងឆ្នាំ២០១៣ ក្នុងនោះមានសន្និសីទរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន -ចិននាខែសីហាខាងមុខនៅចិន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថាអាស៊ាននិងចិន ត្រូវបន្តអនុវត្តយ៉ាងពេញលេញកិច្ចសន្យាដែលបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង សេចក្តីថ្លែងការណ៍ជាន់ខ្ពស់អាស៊ាន-ចិនរំលឹកខួបអនុស្សាវរីយ៍លើកទី១០ DOC សំដៅរក្សាសន្តិភាពស្ថិរភាពនៅដំបន់និងសមុទ្រខាងកើតជំរុញពិគ្រោះដើម្បី ឆ្ពោះទៅកសាងក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ នៅសន្និសីទ ភាគីទាំងពីរបានឯកភាពចាប់ផ្ដើមការពិគ្រោះជាផ្លូវការនៅថ្នាក់ SOM អាស៊ាន-ចិនអំពី COC តាមនោះនឹងរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន- ចិនលើកទី៦និងក្រុមការងារអាស៊ាន-ចិនលើកទី៩នាខែកញ្ញាឆ្នាំនេះនៅចិន។ នៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-ជប៉ុន ភាគីទាំងពីរបានសន្យាបង្កើនការខំប្រឹងប្រែងសំរេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មនិងវិនិយោគ បង្កើតបុព្វបទកសាងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យអាស៊ាន-ជប៉ុន។ អាស៊ានវាយតំលៃខ្ ពស់ ការដែលជប៉ុនគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធដំបន់ក៏ដូចជាសន្យាបន្តជួយឧបត្ថម្ភអាស៊ានអនុវត្តផែនការមេ អំពីតភ្ជាប់អាស៊ាននិងការផ្ដើមគំនិតចងសម្ព័ន្ធអាស៊ានជាដើម។ ភាគីទាំងពីរនឹងសហការត្រៀមរៀបចំសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទំនាក់ទំនងសន្ទនាអាស៊ាន-ជប៉ុន(ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣) នៅទីក្រុងតូក្យូ៕
Related





