សន្និសីទអាស៊ានស្តីអំពីការប្រយុទ្ធប្រឆំាងបទល្មើសឆ្លងដែន
17/09/2013 10:12
(VOVworld)- សន្និសីទលើកទី៩រដ្ឋមន្រ្តីនៃបណ្តាប្រទេសអាស៊ានស្តីអំពីការ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនបានបើកនាថ្ងៃទី១៧កញ្ញា...

នាយករដ្ឋមន្រ្តីឡាវ Thongsin Thammavongថតរូបជាមួយ ប្រធានគណៈប្រតិភូអាស៊ាន (រូបថតៈVietnam+) (VOVworld)- សន្និសីទលើកទី៩រដ្ឋមន្រ្តីនៃបណ្តាប្រទេសអាស៊ានស្តីអំពីការប្រយុទ្ធ ប្រឆាំងបទល្មើសឆ្លងដែនបានបើកនាថ្ងៃទី១៧កញ្ញានៅរដ្ឋធានីវៀងច័ន្ទ របស់ឡាវ។ គណៈប្រតិភូវៀតណាមដឹកនាំដោយនាយឧត្តម Tran Dai Quang សមាជិកការិយា ល័យនយោបាយនិងរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានចូលរួមសន្និសីទនេះ។ ក្នុងពិធីបើក នាយករដ្ឋមន្រ្តីឡាវ លោក Thongsin Thammavong អះអាងថា បញ្ហាបទល្មើសឆ្លងដែនជាការសាក្បង១និងជាការគំរាមកំហែងសន្តិភាពក្នុងតំបន់ និងលើសកលលោក ហើយគ្មានប្រទេសណាមួយអាចរាំងស្តាត់ដោយឯតោភាគី បានឡើយ។ ដោយហេតុនេះកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស អាស៊ាន ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគឺមានអត្ថន័យជាក់ស្តែង សម្តែង នូវសមាគ្គីភាព របស់បណ្តាប្រទេសអាស៊ានចំពោះបញ្ហានេះដែរ៕
Related






