សន្និសីទអំពីសមត្ថភាពកិច្ចការបរទេសសំរាប់សមាជិកសភាវ័យក្មេង
23/07/2016 09:02
(VOVworld) - នាព្រឹកថ្ងៃទី២៣ កក្កដា នៅរដ្ឋធានី ហាណូយ ក្រុមសមាជិកសភាវ័យក្មេងវៀតណាមបាន សហការជាមួយស្ថានទូតអង់គ្លេសនិងក្រុមប្រឹក្សា អង់គ្លេស រៀបចំសន្និសីទក្រោមប្រធានបទ “សមត្ថ ភាពចូលរួមសកម្មភាពកិច្ចការបរទេសនិងធ្វើសមាហរណកម្មអន្តរជាតិសំរាប់សមាជិកសភាវ័យក្មេងនីតិកាលពី១៤”។
(VOVworld) - នាព្រឹកថ្ងៃទី២៣ កក្កដា នៅរដ្ឋធានីហាណូយ ក្រុមសមាជិកសភា វ័យក្មេងវៀតណាមបានសហការជាមួយស្ថានទូតអង់គ្លេសនិងក្រុមប្រឹក្សាអង់គ្លេស រៀបចំសន្និសីទក្រោមប្រធានបទ “សមត្ថភាពចូលរួមសកម្មភាពកិច្ចការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិសំរាប់សមាជិកសភាវ័យក្មេងនីតិកាលពី១៤”។ សមាជិកសភាវ័យក្មេងជិត១០០រូបបានចូលរួមសន្និសីទនេះ។នៅទីនេះ បណ្ដា អ្នកការទូត អ្នកជំនាញការរនៃក្រុមប្រឹក្សាអង់គ្លេស សមាជិកសភាដែលមាន បទពិសោធន៍ច្រើនក្នុងសកម្មភាពកិច្ចការបរទេស បានឧទ្ទេសនាមអំពីគោល មាគ៌ាកិច្ចការបរទេសនិងគោលជំហរធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាម ចែករំលែកបទពិសោធន៍និង ផ្លាស់ប្ដូរមតិអំពីសមត្ថភាពចូលរួមកិច្ចការបរទេសរបស់រដ្ឋសភានៅវេទិកាទ្វេភាគី និងពហុភាគី ក៏ដូចជាសមត្ថភាពពិធីការក្នុងបរិយាកាសសមាហរណកម្មអន្តរជាតិ ផងដែរ៕
Related





