VOV WorldVOV World
សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្មបណ្ដាប្រទេសចូលរួមការចរចារ TPP
29/07/2015 08:43
(VOVworld) – នាព្រឹកថ្ងៃទី ២៩ កក្កដា (ម៉ោងវៀតណាម) រដ្ឋមន្ត្រីពាណិជ្ជកម្ម​បណ្ដាប្រទេសចូលរួមការចរចារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក (TPP) បានចាប់ផ្តើមវង់ចរចារថ្មីនៅរដ្ឋ Hawaii អាមេរិក។
សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្មបណ្ដាប្រទេសចូលរួមការចរចារ TPP
សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្មបណ្ដាប្រទេសចូលរួមការចរចារ TPP (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ២៩ កក្កដា (ម៉ោងវៀតណាម) រដ្ឋមន្ត្រីពាណិជ្ជកម្ម​បណ្ដា ប្រទេសចូលរួមការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក  (TPP) បានចាប់ផ្តើមវង់ចរចារថ្មីនៅរដ្ឋ Hawaii អាមេរិក។ វង់ចរចារនេះ ត្រូវបានចាត់ ទុកជាឱកាសចុងក្រោយដើម្បីប្រទេសចំនួន ១២ ទទួលបានកិច្ចព្រម ព្រៀងមួយក្នុង ឆ្នាំ ២០១៥ មុនពេលប្រទេសអាមេរិកចាប់ផ្តើម “រដូវកាលបោះឆ្នោតប្រធានាធិបតី” នាឆ្នាំ ២០១៦ ខាងមុខ។ គណៈប្រតិភូវៀតណាមដឹកនាំដោយ​រដ្ឋមន្ត្រីក្រសួងឧស្សា ហពាណិជ្ជកម្ម លោក Vu Huy Hoang បានចូលរួមវង់ចរចារនេះ។ វង់ចរចារលើកនេះ នឹងប្រមូលផ្តុំទៅលើបញ្ហាពិបាកនៅសេសសល់រវាងប្រទេសនានាដូចជាការកំណត់ ស្តីពីកម្មិសិទ្ធិបញ្ញាសកម្មភាពរបស់ក្រុមហ៊ុនមាត្រាស្តីពីទីផ្សារពលកម្មនិងកិច្ចការពារ បរិស្ថាន ដោះស្រាយជំលោះ។ ចំណុចសំខាន់នៃវង់ចរចារលើកនេះគឺ៖ អាមេរិកនិង ជប៉ុនអាចបិទបញ្ចប់ការចរចារស្តីពីការ​ទាក់ទងទីផ្សារកសិផលនិងរថយន្តរបស់ខ្លួន ដែរឬទេ ៕

More