សន្និសីទរដ្ឋមន្ត្រីការបរទេស G-8 នាំចេញសេចក្តីថ្លែងការស្តីពីបញ្ហានៅ ស.ប.ប.ក.និងស៊ីរី
12/04/2013 08:19
(VOVworld) – នាថ្ងៃទី ១១ មេសា សន្និសីទរដ្ឋមន្ត្រីការបរទេស នៃក្រុមបណ្ដា ប្រទេសឧស្សាហកម្មជួរមុខ (G-8) បាននាំចេញ សេចក្តីថ្លែងការស្តីពីបញ្ហានៅ ស.ប.ប.ក.និងស៊ីរី។

(VOVworld) – នាថ្ងៃទី ១១ មេសា សន្និសីទរដ្ឋមន្ត្រីការបរទេសនៃក្រុមបណ្ដា ប្រទេសឧស្សាហកម្មជួរមុខ (G-8) បាននាំចេញសេចក្តីថ្លែងការស្តីពីបញ្ហានៅ ស.ប.ប.ក.និងស៊ីរី។ ស្តីពីបញ្ហារបស់ ស.ប.ប.ក. បណ្ដារដ្ឋមន្ត្រី G-8 បានដាស់ តឿនព្យុងយ៉ាងអត់ធ្មត់ សំដៅបន្ធូស្រាលភាពតានតិងលើឧបទ្វីបកូរ៉េ។ សេចក្តី ថ្លែងការក៏បានព្រមានថា៖ បណ្ដាប្រទេស G-8 នឹងបង្កើនវិធានការដាក់ ទណ្ឌកម្ម ចំពោះប្រទេសនេះ ប្រសិនបើ ព្យុងយ៉ាងបន្តដំណើរការសាកល្បងនុយក្លេអ៊ែរនិង ការបាញ់បង្ហោះកាំជ្រួចតទៅទៀត។ ទន្ទឹមនឹងនោះ គេចាត់ទុកថា៖ ការដែល ស.ប.ប.ក. បានប្រើប្រាស់ “ពាក្យសំដីបង្ករឿងហេតុ” នឹងធ្វើឲ្យប្រទេស នេះត្រូវ បានឯកោ។ ស្តីពីជំលោះនៅស៊ីរី សេក្តីថ្លែងការរួមរបស់ G-8 បានដាស់តឿនប្រទេស ទាំងឡាយបង្កើនការផ្តល់ជំនួយសំរាប់ប្រជាជនស៊ីរីព្រមទាំងអះអាងជាថ្មីម្តងទៀត នូវការគាំទ្ររាល់ការខំប្រឹងប្រែងសន្តិភាពសំដៅបញ្ឈប់ជំលោះបង្ហូឈាមនៅស៊ីរី របស់បេសកជនពិសេសនៃ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ លោក Lakhdar Brahimi ៕ Image: Internet
Related





