សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសមហាអនុតំបន់មេគង្គ (GMS) លើកទី ១៩
11/12/2013 08:17
(VOVworld) – នាថ្ងៃទី ១០ ធ្នូ សន្និសីទរដ្ឋមន្ត្រីនៃបណ្ដា ប្រទេសមហាអនុតំបន់ មេគង្គ (GMS) លើកទី ១៩ បាន ប្រារព្ធឡើងនៅរដ្ឋធានី វៀងច័ន្ធ ឡាវ។

សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសមហាអនុតំបន់ មេគង្គ (GMS) លើកទី ១៩ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១០ ធ្នូ សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសមហាអនុតំបន់មេគង្គ (GMS) លើកទី ១៩ បានប្រារព្ធឡើងនៅរដ្ឋធានី វៀងច័ន្ធ ឡាវ។ ដោយ ប្រធានបទ “សម័យកាលថ្មីនៃការផ្តើមគំនិតមហាអនុតំបន់មេគង្គបើកទូលាយ សំដៅជំរុញការ អភិវឌ្ឍន៍” បណ្ដាថា្នក់ដឹកនាំបានពិភាក្សារាល់វិធានការបង្កើនកិច្ច សហប្រតិបត្តិការ ក្នុងតំបន់។ សន្និសីទ GMS លើកទី ១៩ ប្រមូលផ្តុំទៅលើបណ្ដា គំរោងការណ៍ដឹក ជញ្ជូនពហុមធ្យោបាយរវាងមជ្ឈមណ្ឌលនានានិងមធ្យោបាយដឹកជញ្ជូនឆ្លងព្រំដែន ។ ក្រៅពីនោះ សន្និសីទនឹងពិភាក្សាអំពីរាល់បញ្ហាសំខាន់ៗ ដូចជា៖ ការអភិវឌ្ឍន៍ ថាមពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាព ការអនុវត្តបច្ចេកវិទ្យានិងទូរ គមនាគមន៍ការអភិវឌ្ឍន៍បញ្ដាញហេដ្ឋារចនាសម្ព័ន្ធការផ្សាព្វផ្សាយទេសចរណ៍ និងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ សន្និសីទបានរៀបចំពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា (MoU) ស្តីអំពីការបង្កើតសម្ព័ន្ធសមាគមផ្លូវដែក តំបន់មេគង្គបើកទូលាយ នាថ្ងៃទី ១១ ធ្នូ៕
Related







