VOV WorldVOV World
សន្និសីទរដ្ឋមន្ត្រីTPPនឹងបន្តកិច្ចប្រជុំនាខែមករាឆ្នាំ២០១៤
11/12/2013 07:29
(VOV)_នាថ្ងៃទី ១០ ធ្នូ សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសចូលរួមការ​ចរចារស្ដីពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក ( TPP) ត្រូវបានបញ្ចប់នៅ​សិង្ហបុរី ​
សន្និសីទរដ្ឋមន្ត្រីTPPនឹងបន្តកិច្ចប្រជុំនាខែមករាឆ្នាំ២០១៤
ការ​ចរចារស្ដីពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក ( TPP) ត្រូវបានបញ្ចប់នៅ​សិង្ហបុរី ​(TTXVN)   (VOV)_នាថ្ងៃទី ១០ ធ្នូ សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសចូលរួមការ​ចរចារ ស្ដីពី កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក ( TPP) ត្រូវបានបញ្ចប់នៅ​សិង្ហបុរី ​ក្រោយរយះ ពេល៤ថ្ងៃធ្វើការ ដែលមិនទទួលបានការព្រម​ព្រៀង​យ៉ាងពេញលេញណាមួយឡើយ។ នៅក្នុងសន្និសីទកាសែតស្ដីពីលទ្ធផលនៃសន្និ​សីទ ដំណាងពាណិជ្ជកម្មអាមេរិក  Michael Froman បានអោយដឹងថា៖ ​បណ្ដាគណះប្រតិភូបានស្រុះចិត្តគំនិត ក្នុងបញ្ហា ជាច្រើន ក៏ដូចជាកំណត់បានបណ្ដាបញ្ហាធំៗ នៅសេសសល់ ដែលភាគីនានាត្រូវ ពិភាក្សាដែរ។ ដំណាងនៃ​ប្រទេសបានសម្រេចចិត្តនឹងបន្តដំណើរការប្រជុំនា ខែមករា  ឆ្នាំ២០១៤ ស្ដីពី​បណ្ដាបញ្ហានៅសេសសល់ ដូចជា៖​កម្មសិទ្ធិបញ្ញា និង​កំណែ​ទម្រង់​ក្នុងអង្គភាពអាជីវកម្មរដ្ឋ។​ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន អំពីវិស័យសម្បាញ​កាត់ ដេរ​ ជាបញ្ហាមួយក្នុងចំណោមបញ្ហាធំៗ របស់បណ្ដាប្រទេសចូលរួម​ការចរចារ  ដែលក្នុងនោះមានវៀតណាម។ ​លោក Michael Frogman ​បាន​អោយដឹងថា៖​អាមេរិក បានមាន ការពិភាក្សាសកម្មជាមួយ​វៀតណាមនិងដៃគូ TPP ផ្សេងៗ ផងដែរ៕