VOV WorldVOV World
សន្និសីទសហប្រតិបតិ្តការរវាងបណ្ដាតំបន់វៀតណាម-បារាំងអនុម័តលើសេចក្ដី ថ្លែងការណ៍រួម
16/09/2016 10:27
(VOVworld) – នាថ្ងៃទី១៦ កញ្ញា សន្និសីទសហប្រតិ បតិ្តការរវាងបណ្ដាតំបន់វៀតណាម-បារាំងលើកទី១០ នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម បានបិទ បញ្ចប់ដោយអនុម័តលើសេចក្ដីថ្លែងការណ៍រួមនិងចុះ ហត្ថលេខាលើអនុស្សណៈយោគយល់សហប្រតិបតិ្តការចំនួន៥។
សន្និសីទសហប្រតិបតិ្តការរវាងបណ្ដាតំបន់វៀតណាម-បារាំងអនុម័តលើសេចក្ដី ថ្លែងការណ៍រួម
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីអំពីការបង្កើតបរិយាកាសបារាំងនៅមហាវិទ្យាល័យ Can Tho (រូបថត៖tuoitre.vn) (VOVworld) – នាថ្ងៃទី១៦ កញ្ញា សន្និសីទសហប្រតិបតិ្តការរវាងបណ្ដាតំបន់ វៀតណាម-បារាំងលើកទី១០នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម បានបិទ បញ្ចប់ដោយអនុម័តលើសេចក្ដីថ្លែងការណ៍រួមនិងចុះហត្ថលេខាលើអនុស្សណៈ យោគយល់សហប្រតិបតិ្តការចំនួន៥។ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Jean Noel Poirier បានវាយតំលៃខ្ពស់ចំពោះការផ្សាភ្ជាប់សន្និសីទលើក នេះ ជាមួយព្រឹត្តិការណ៍វប្បធម៌ សិល្បៈដូចជាកម្មវិធីជួបប្រាស្រ័យសិល្បៈវៀតណាម- បារាំង ពិព័រណ៍សៀវភៅ កម្មវិធីជួបប្រាស្រ័យចំណីអាហារវៀតណាម-បារាំងជា ដើម។លោកមានគោលបំណងថា ក្រោយពីសន្និសីទលើកនេះ ការវិនិ យោគរបស់ បារាំងចូលក្នុងខេត្តក្រុងនៅវៀតណាមនឹងកាន់តែច្រើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ៕