សន្និសីទសមាជិករដ្ឋសភាជំនាញប្រារព្វឡើង
15/04/2015 09:50
(VOVworld) - ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀត ណាម លោក Nguyen Sinh Hung បានវាយតំលៃខ្ពស់ចំ ពោះការខំប្រឹងប្រែងរបស់បណ្ដា ស្ថាប័ននៃរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចនានាដែលបានសហការជា មួយស្ថាប័ននៃរដ្ឋសភាក្នុងការកសាងគំរោងច្បាប់

ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ថ្លែងមតិបើកសន្និសីទ (រូបថត៖TTXVN) (VOVworld) - នាព្រឹកថ្ងៃទី១៥ មេសា គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបាន បើកសន្និសីទសមាជិករដ្ឋសភាជំនាញ។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់បណ្ដា ស្ថា ប័ននៃរដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចនានាដែលបានសហការជាមួយស្ថាប័ន នៃរដ្ឋសភាក្នុងការកសាងគំរោងច្បាប់ ជាពិសេសគឺការលាតត្រដាងអនុវត្តរដ្ឋធម្ម នុញ្ញ ឆ្នាំ២០១៣។លោក Nguyen Sinh Hung បានលើកច្បាស់ថា នៅសន្និសីទលើក នេះ បណ្ដា តំណាងនិងផ្ដល់មតិអំពីគំរោងច្បាប់ចំនួន៤រួមមាន គំរោងច្បាប់ស្ដីពីការ ចេញផ្សាយ ឯកសារច្បាប់ ច្បាប់ស្ដីពីការចាត់តាំងរដ្ឋាភិបាល(ធ្វើវិសោធនកម្ម) ច្បាប់ស្ដីពីការ ចាត់តាំងរដ្ឋអំណាចតំបន់និងច្បាប់ស្ដីពីថវិការដ្ឋ(ធ្វើវិសោធនកម្ម)៕
Related





