VOV WorldVOV World
សន្និសីទសម្ព័ន្ធសមាគមកំពង់ផែសមុទ្រអាស៊ានលើកទី៣៣បានបើកនៅDa Nang
24/08/2012 10:24
(VOV)-នាព្រឹកថ្ងៃទី២៤សីហាសន្និសីទសម្ព័ន្ធសមាគម កំពង់ផែសមុទ្រអាស៊ានលើកទី៣៣បានបើកនៅDa Nang សំដៅត្រៀមរៀបចំឲ្យកម្មវិធីសកម្មភាពរបស់ សម្ព័ន្ធសមាគមកំពង់ផែសមុទ្រអាស៊ានក្នុងរយៈពេល ខាងមុខ។ នៅទីនេះ
សន្និសីទសម្ព័ន្ធសមាគមកំពង់ផែសមុទ្រអាស៊ានលើកទី៣៣បានបើកនៅDa Nang
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ chinhphu.vn) (VOV)-នាព្រឹកថ្ងៃទី២៤សីហាសន្និសីទសម្ព័ន្ធសមាគមកំពង់ផែសមុទ្រអាស៊ាន លើកទី៣៣បានបើកនៅDa Nang សំដៅត្រៀមរៀបចំឲ្យកម្មវិធីសកម្មភាពរបស់ សម្ព័ន្ធសមាគមកំពង់ផែសមុទ្រអាស៊ានក្នុងរយៈពេលខាងមុខ។ នៅទីនេះបណ្តា តំណាងបានប្រមូលផ្តុំពិភាគ្សាអំពីការអភិវឌ្ឍន៌ប្រភពធនធានមនុស្សនិងប្រព័ន្ធ សន្តិសុខកំពង់ផែជាដើម។ សន្និសីទក៏ជាឱកាសដើម្បីបណ្តាសមាជិក ស្វែង យល់ឲ្យជ្រៅថែមទៀតអំពីដំណោះស្រាយប្រព័ន្ធគ្រប់គ្រងតាមបទដ្ឋានអន្តរជាតិ សំដៅធានាអភិវឌ្ឍន៌កំពង់ផែដោយសុវត្ថិភាព សន្តិសុខ និងចីរភាព។ លោក Ho Kim Lan អគ្គលេខាធិការនៃសម្ព័ន្ធសមាគមកំពង់ផែសមុទ្រវៀតណាមឲ្យដឹងថា៖         “សន្និសីទលើកនេះផ្តោតទៅលើការពិភាគ្សាអំពីបរិយាការ ពិសេសគឺបរិ យាកាសកំពង់ផែ។ ទន្ទឹមនឹងនោះ មានខ្លឹមសារដំណោះស្រាយដើម្បីអភិវឌ្ឍន៌ កំពង់ផែដោយចីរភាព។ វៀតណាមបានចូលរួមសម្ព័ន្ធសមាគមនេះបាន១៨ឆ្នាំ និងក៏សម្តែងបានតួនាទីសកម្មក្នុងការអភិវឌ្ឍន៌ទំនាក់ទំនងមិត្តភាព កិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៌ប្លុកអាស៊ាន”៕