VOV WorldVOV World
សន្និសីទ៖ស្ងើចសរសើរជនមានគុណូបការះចំពោះបដិវត្តន៍
18/07/2014 10:31
(VOV)_សន្និសីទ៖ ​ស្ងើចសរសើរបណ្ដាជនមានគុណូបការះចំពោះបដិវត្តន៍​ឆ្នើម​ក្នុងទូទាំងប្រទេស ឆ្នាំ ២០១៤ ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី ១៨ កក្កដា ​នៅទីក្រុង Hoi An ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) ដោយ​មានការ​ចូលរួមរបស់ជនមានគុណូបការះចំនួនជាង២០០ មកពីគ្រប់ទិសទីក្នុងប្រទេស។
សន្និសីទ៖ស្ងើចសរសើរជនមានគុណូបការះចំពោះបដិវត្តន៍
(VOV)_សន្និសីទ៖ ​ស្ងើចសរសើរបណ្ដាជនមានគុណូបការះចំពោះបដិវត្តន៍​ឆ្នើម​ក្នុងទូទាំងប្រទេស ឆ្នាំ ២០១៤ ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី ១៨ កក្កដា ​នៅ ទីក្រុង Hoi An ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) ដោយ​មានការ​ចូលរួមរបស់ជនមានគុណូបការះចំនួនជាង២០០ មកពីគ្រប់ទិសទីក្នុងប្រទេស។ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan           ថ្លែងមតិនៅទីនេះ សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋ​សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ នេះ​គឺជា​ឱកាសដើម្បីលើកសរសើរ លើកទឹកចិត្ត ឃោសនា ពង្រីកបណ្ដាគំរូឆ្នើមជាអ្នក​មានគុណូបការះចំពោះបដិវត្តន៍។​លោកស្រី Nguyen Thi Kim Ngan ​បានអោយ ដឹងថែមទៀតថា៖           “ ខ្ញុំមានគោលបំណងថា៖​​បក្សទាំងមូល ​ប្រជាជនទាំងមូល ស្ថាប័ន​គ្រប់ជាន់​ថ្នាក់ និងបុគ្គល់ម្នាក់ៗត្រូវធ្វើល្អជាងទៀត ការងារតបស្នងសង់គុណ ដោយសកម្ម ភាពជាក់ស្ដែង ពីគ្រប់ប្រភពកម្លាំង និងដំបូងបង្អស់ នោះគឺកាយវិការក្នុងជីវភាព រស់នៅ ធ្វើការ ចំពោះបណ្ដាអ្នកដែលបានពលីជីវិត ពលីកម្មដើម្បីឯករាជ្យ សេរី ភាព និងសន្តិភាពនៃមាតុប្រទេស។ ខ្ញុំក៏មានគោលបំណងថា៖បណ្ដាសមមិត្តជា យុទ្ធ​ជនពិការ យុទ្ធជនជំងឺបន្តមានការរួមវិភាគទានច្រើនថែមទៀត ជានិច្ចកាល ជា​មោទនភាព ជាគំរូអំពីស្មារតីស្នេហារជាតិ សំរាប់ជំនាន់កូនចៅក្រោយៗ៕”