សន្និសីទស្តីពីការពន្លឿនវិនិយោគនៅដំបន់Tay Nguyen
12/04/2013 10:34
សន្និសីទស្តីពីការពន្លឿនវិនិយោគនៅដំបន់Tay Nguyen លើកទី២បានប្រព្រិត្តទៅ នាថ្ងៃទី១២មេសានៅទីក្រុង Pleiku ខេត្តGia Lai ដំបន់Tay Nguyen(ដំបន់ខ្ពង់រាបភាគ កណ្តាលវៀតណាម)។

រូបថតInternet Vovworld- សន្និសីទស្តីពីការពន្លឿនវិនិយោគនៅដំបន់Tay Nguyen លើកទី២បានប្រព្រិត្តទៅ នាថ្ងៃទី១២មេសានៅទីក្រុង Pleiku ខេត្ត Gia Lai ដំបន់Tay Nguyen(ដំបន់ខ្ពង់រាបភាគកណ្តាលវៀតណាម)។ ថ្លែមតិនៅទីនេះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានគួសបញ្ជាក់ថា៖យើងត្រូវប្រមូលផ្តុំគ្រប់ប្រភពកំលាំងនៅក្នុងនិង ក្រៅប្រទេសដើម្បីវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ឋទំនើបអនុវត្ត ផែនការនានាប្រកបដោយប្រសិទ្ឋភាពដើម្បីកសាង ដំបន់Tay Nguyen ក្លាយទៅជាដំបន់១ដែលដើរតួនាទីសំខាន់ក្នុងការអិវឌ្ឍន៍សេដ្ឋកិច្ចរបស់ ប្រទេសជាតិ។លោក Nguyen Tan Dungអះអាងថែមទៀតថា៖រដ្ឋាភិបាល នឹងពិនិត្យមើលនិងបំពេញបន្ថែមបណ្តាយន្តការអនុគ្រោះជាពិសេសយក ចិត្តទុកដាក់ដល់វិស័យមួយចំនួនដែលមានសក្តានុពលនិងឧត្តមភាពដើម្បី Tay Nguyenទាក់ទាញបន្ថែមប្រភពតុនវិនិយោគនិងអភិវឌ្ឍន៍យ៉ាងលឿន និងជិរភាព។លោក Nguyen Tan Dungមានប្រសាសន៍ថា៖ “ យើងត្រូវ បង្កើតឲ្យបានឧត្តមភាពប្រកួតប្រជែង និងផលិតផលមានកំលាំង ប្រកួត ប្រជែងទៀតផង។ខ្ញុំចាត់ទុកថា៖ Tay Nguyenគប្បីស្រាវជ្រាវ លើកឡើង បានយន្តការពិសេសដើម្បីពង្រីកឧត្តមភាពរបស់ខ្លួន។តាមរយះនោះខេត្ត នានានៅក្នុង ដំបន់Tay Nguyenអាចអភិវឌ្ឍន៍យ៉ាងលឿននិងជិរភាព“។ ក្នុងឱកាសនេះដែរអង្គសន្នសីទបានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងរបស់បណ្តាធនាគារស្តីពីការផ្តល់ទុនឥណទានជិត២៤ លានលានដុងឲ្យគំរោងការណ៍នានានៅដំបន់នេះ។ចំនួនទុននេះនឹងបាន ប្រមូលផ្តុំទៅលើវិផលិតកម្ម ការកែច្នៃកាហ្វេនិងសាងសង់សំណងវារីអគ្គិ សនី។ល៕
Related





