VOV WorldVOV World
សន្និសីទតុមូលអំពីវិនិយោគពាណិជ្ជកម្មឥណ្ឌា-វៀតណាម។
26/06/2013 11:57
VOV-នាថ្ងៃទី២៦មិថុនាសាខាសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម​នៅ​ទីក្រុងហូជីមិញបានសហការជាមួយអង្គការវិនិយោគឥណ្ឌារៀបចំសន្និសីទតុ​មូលអំពីវិនិយោគពាណិជ្ជកម្មឥណ្ឌា-វៀតណាម។
សន្និសីទតុមូលអំពីវិនិយោគពាណិជ្ជកម្មឥណ្ឌា-វៀតណាម។
ឥណ្ដាបានក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មចំនួន១០ធំបំផុតរបស់វៀតណាម។ (moit.gov.vn)         VOV-នាថ្ងៃទី២៦មិថុនាសាខាសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម​ នៅ​ទីក្រុងហូជីមិញបានសហការជាមួយអង្គការវិនិយោគឥណ្ឌារៀបចំសន្និសីទ តុ​មូលអំពីវិនិយោគពាណិជ្ជកម្មឥណ្ឌា-វៀតណាម។ តាមក្រសួងឧស្សាហ- ពាណិជ្ជកម្ម​វៀតណាមថា នាបច្ចុប្បន្នឥណ្ដាបានក្លាយទៅជាដៃគូមួយក្នុង ចំណោម​ដៃគូពាណិជ្ជកម្មចំនួន១០ធំបំផុតរបស់វៀតណាម។ ​ការផ្លាស់ប្តូរ ពាណិជ្ជកម្ម​ទ្វេភាគី​បានកើនយ៉ាងលឿនដោយឥតឈប់ឈរជាមួយល្បឿន កំណើនជាមធ្យម​ដំណាក់កាល២០០៨-២០១២គឺជាង១២%ក្នុងមួយឆ្នាំ។​កិច្ច ព្រមព្រៀងពាណិជ្ជកម្ម​ទំនិញ​អាស៊ាន-ឥណ្ឌាដែលបានចុះហត្ថលេខានឹងបង្ក បន្ថែមកំលាំងចលករថ្មីជំរុញ​ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគរវាង វៀតណាមនិងឥណ្ដា៕