សញ្ញាថ្មីសម្រាប់សន្ទនាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងតាលីបង់
14/08/2012 08:35
(VOV)-បណ្តាតំណាងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបាន មានការជួបប្រាស្រ័យ ដោយសម្ងាត់ជាមួយមនុស្សសំ ខាន់តាលីបង់១រូបដែលកំពុងជាប់ឃុំឃាំងនៅ ពន្ធនា គារ១របស់ប៉ាគីស្ថាន។ នេះជាកាយវិការមួយ

លោក Mallah Abdul Ghani Baradar ដែលត្រូវជាប់ ឃុំឃាំងនៅប៉ាគីស្ថាន (រូបថតៈ Times live) (VOV)-បណ្តាតំណាងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានមានការជួបប្រាស្រ័យដោយ សម្ងាត់ជាមួយមនុស្សសំខាន់តាលីបង់១រូបដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារ១ របស់ប៉ាគីស្ថាន។ នេះជាកាយវិការមួយ អាចនាំមកក្តីសង្ឃឹមថ្មីសម្រាប់ការសន្ទនា សន្តិភាពរវាងភាគីទាំងពីរ។ តាមព័ត៌មានពីមន្ត្រីជាន់ខ្ពស់អាហ្វហ្គានីស្ថាន១រូបដែល បង្ហើបឲ្យដឹងពីថ្ងៃទី១៣សីហាថា មនុស្សសំខាន់តាលីបង់រូបនេះ ឈ្មោះ Mallah Abdul Ghani Baradar ជាមេបញ្ជាការយោធាដើរតូនាទីជាអ្នកកាន់ អំណាចទី២នៃ កងកម្មាំងនេះ។ នៅក្នុងជំនួបតាំងពីពីរខែមុន មុនពេលក្រុមមន្រ្តីអាហ្វហ្គានីស្ថាន រួមជាមួយបណ្តាមន្រ្តីការទូតអាហ្វហ្គានីស្ថាននៅប៉ាគីស្ថានសំដៅផ្លាស់ប្តូរអំពីសន្ទ នាសន្តិភាព រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានស្នើមជ្ឈដ្ឋាន ប៉ាគីស្ថានដោះលែង Baradar ព្រោះជន១រូបនេះសម្តែងនូវការយកចិត្តទុកដាក់ ចំពោះការសន្ទនាសន្តិ ភាពជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ប៉ុន្តែមិនមានសេចក្តីសម្រេចចិត្តណាបាន នាំចេញឡើយ៕
Related
More




