VOV WorldVOV World
សប្បាយបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម
13/03/2015 09:28
(VOVworld) - សំដៅស្វាគមន៍ការរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០នៃទិវារំដោះ ភាគខាងត្បូង នាថ្ងៃទី១៣ មិនា គណៈកម្មាធិការប្រជាជនខេត្ត Quang Nam ភាគ កណ្ដាលវៀតណាម បានរៀបចំការតាំងពិព័រណ៍រូប ថតសិល្បៈដោយប្រធានបទ “Quang Nam - ព័ណ៌ស្រុកកំណើត”។
សប្បាយបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម
(VOVworld) - សំដៅស្វាគមន៍ការរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគ ខាងត្បូង នាថ្ងៃទី១៣ មិនា គណៈកម្មាធិការប្រជាជនខេត្ត Quang Nam ភាគ កណ្ដាលវៀតណាម បានរៀបចំការតាំងពិព័រណ៍រូបថតសិល្បៈដោយប្រធានបទ “Quang Nam - ព័ណ៌ស្រុកកំណើត”។បណ្ដាវណ្ណកម្មបានបង្ហាញពីសេចក្ដីស្នេហាដ៏ ជ្រាលជ្រៅចំពោះស្រុកកំណើត មោទនភាពនិងសេចក្ដីសង្ឃឹមទៅលើការផ្លាស់ប្ដូរ អភិវឌ្ឍន៍នៃតំបន់ដី Quang Nam ដ៏វីរភាព។ វិថីបុរាណHoi An - រមនីយដ្ឋានល្បីឈ្មោះ១នៃខេត្ត Quang Nam ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះខេត្ត Binh Dinh ភាគ កណ្ដាលវៀតណា (ថ្ងៃទី៣១ មិនា ឆ្នាំ១៩៧៥ ថ្ងៃតី៣១ មិនា ឆ្នាំ២០១៥) និងរំដោះ ភាគខាងត្បូងឯកភាពប្រទេសជាតិ ចាប់ពីថ្ងៃទី២៨ មិនាដល់ទី១ មេសា ខាងមុខ នេះ ខេត្តនឹងរៀបចំសកម្មភាពវប្បធម៌សិល្បៈជាច្រើនដ៏វិសេសវិសាល ក្នុងនោះ មានពិធីបាញ់កាំជ្រួចផ្កានៅទីក្រុង Quy Nhon និងស្រុក Hoai Nhon។ទន្ទឹមនឹងនោះ ស្រុក ទីរួមខេត្តនានានិងទីក្រុង Quy Nhon ក៏រៀបចំសកម្មភាពជួបមុខជា ប្រពៃណី តងស្នងសងគុណ និងសកម្មភាពវប្បធម៌កីឡាទៀតផង៕