ស.ប.បកូរ៉េសាកល្បងកាំជ្រួចទទួលបរាជ័យ
29/04/2017 08:46
(VOVworld) - នាព្រឹកព្រលឹមថ្ងៃទី២៩ មេសាស.ប.ប កូរ៉េ បានបាញ់សាកល្បង កាំជ្រួចពីកន្លែងមួយនៅប៉ែក ខាងជើងរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែករណីនេះបាញ់សាក ល្បងនេះទទួល បរាជ័យ។កាំជ្រួចនេះមិនហោះឆ្លង ផុតពីដែនដីស.ប.បកូរ៉េបានឡើយ។
រូបភាពនៃការសាកល្បងកាំជ្រួចមួយរបស់ស.ប.បកូរ៉េកាលពីថ្ងៃទី៧ មិនា ឆ្នាំ២០១៧ (រូបថត៖ EPA/ TTXVN) (VOVworld) - នាព្រឹកព្រលឹមថ្ងៃទី២៩ មេសាស.ប.បកូរ៉េ បានបាញ់សាកល្បង កាំជ្រួចពីកន្លែងមួយនៅប៉ែកខាងជើងរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែករណីនេះបាញ់សាក ល្បងនេះទទួល បរាជ័យ។កាំជ្រួចនេះមិនហោះឆ្លងផុតពីដែនដីស.ប.បកូរ៉េបាន ឡើយ។ ថ្លែងមតិលើគេហទំព័ត Twitter ប្រធានាធិបតីអាមេរិកលោក Donald Trump បាន រិះគន់ករណីសាកល្បងកាំជ្រួចពោលខាងលើរបស់ស.ប.បកូរ៉េគឺខ្វះ ការគោរព ចំពោះប្រទេសចិនជិតខាងក៏ដូចជាប្រធានរដ្ឋប្រទេសនេះលោក Xi Jinping ផងដែរ។ ក្នុងពេលនោះ ក្រសួងការបរទេសកូរ៉េខាងត្បូងសង្កត់ធ្ងន់ថា នេះជាការរំលោភ បំពានដ៏ច្បាស់លាស់ទៅលើសេចក្ដីសំរេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប។ ករណីសាកល្បងកាំជ្រួចពោលខាងលើកើតមានឡើងក្នុងកាលៈទេសៈក្រុម ប្រឹក្សាសន្តិសុខអ.ស.បទើបនឹងបានរៀបចំសម័យប្រជុំពិសេសកាលពីថ្ងៃទី២៨ មេសា ស្ដីអំពីបញ្ហានុយក្លេអ៊ែររបស់ស.ប.បកូរ៉េ ក្នុងនោះ រដ្ឋមន្រ្តីការបរទេស អាមេរិកលោក Rex Tillerson ព្រមានថា បរាជ័យក្នុងការទប់ស្កាត់កម្មវិធីនុយ ក្លេអ៊ែរនិងកាំជ្រួចរបស់ស.ប.បកូរ៉េ នឹងនាំទៅដល់មហន្តរាយសោកនាដ្ឋកម្ម៕
Related






