VOV WorldVOV World
សប្ដាហ៍ធ្វើការចុងក្រោយរបស់សម័យប្រជុំលើកទី១០រដ្ឋសភាវៀតណាមនីតិកាលទី១៣
23/11/2015 09:39
(VOV)_នាថ្ងៃទី២៣ វិច្ឆិកា សម័យប្រជុំលើកទី១០រដ្ឋសភាវៀតណាម​នីតិកាលទី១៣ ចូលក្នុងសប្ដាហ៍ធ្វើការចុងក្រោយ។ នាពេលព្រឹក រដ្ឋសភាបាន​អនុម័តលើច្បាប់ស្ថិរតិ (ធ្វើវិសោធនកម្ម) និងពិភាក្សាអំពីគំរោងច្បាប់ការពារ ​ថែទាំនិងអប់រំកុមារ (ធ្វើវិសោធនកម្ម) ។
សប្ដាហ៍ធ្វើការចុងក្រោយរបស់សម័យប្រជុំលើកទី១០រដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV)_នាថ្ងៃទី២៣ វិច្ឆិកា  សម័យប្រជុំលើកទី១០រដ្ឋសភាវៀតណាម​នីតិកាល ទី១៣ ចូលក្នុងសប្ដាហ៍ធ្វើការចុងក្រោយ។ នាពេលព្រឹក រដ្ឋសភាបាន​អនុម័តលើ ច្បាប់ស្ថិរតិ (ធ្វើវិសោធនកម្ម) និងពិភាក្សាអំពីគំរោងច្បាប់ការពារ ​ថែទាំនិងអប់រំ កុមារ (ធ្វើវិសោធនកម្ម) ។ នារសៀលថ្ងៃនេះដែរ រដ្ឋសភានឹង​ពិភាក្សា និងអនុម័ត លើច្បាប់ឧត្តុនិយម ជលសាស្ត្រ និងពិភាក្សាអំពីគំរោងច្បាប់ចុះហត្ថលេខា ចូលរួម  និងអនុវត្តអនុសញ្ញា អន្តរជាតិ(ធ្វើវិសោធនកម្ម)។ មុននោះ ក្នុងសប្ដាហ៍កន្លងទៅ រដ្ឋសភាបានសម្រេចខ្លឹមសារឃ្លាំមើល ​សួរ ដេញដោល និងឆ្លើយការសួរដេញដោល។ នេះគឺជាលើកដំបូង ដែលរដ្ឋសភា អនុវត្តការសួរដេញដោលចំពោះសមាជិករដ្ឋាភិបាល រដ្ឋមន្ត្រី ប្រធានស្ថាប័ន ​តាម ក្រុមបញ្ហាដែលបានអ្នកបោះឆ្នោតយកចិត្តទុកដាក់៕

More