VOV WorldVOV World
ស្រុកកោះ Ly Son បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa
02/04/2017 09:00
(VOV)_នាព្រឹក ថ្ងៃទី ២​​ មេសា នៅ ឃុំ An Hai ស្រុក កោះ Ly Son ខេត្ត Quang Ngai បានប្រារព្ធពិធីរំលឹក វិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa ដើម្បីបង្ហាញនូវការដឹង គុណរបស់យុទ្ធជន Hoang Sa ដែលបានវាស់វែង បោះ បង្គោលសីមា បញ្ជាក់អធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa​។
ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa (Dân Việt) (VOV)_នាព្រឹក ថ្ងៃទី ២​​ មេសា នៅ ឃុំ An Hai ស្រុកកោះ Ly Son ខេត្ត Quang Ngai  បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa ដើម្បីបង្ហាញនូវការដឹងគុណរបស់ យុទ្ធជន Hoang Sa ដែលបានវាស់វែង បោះបង្គោលសីមា បញ្ជាក់អធិបតេយ្យភាពចំពោះ ប្រជុំកោះ Hoang Sa និង Truong Sa​។ លោក Le Hoai An ប្រធានគណៈកម្មាធិការប្រជាជន ឃុំ An Hai ស្រុក Ly Son ខេត្ត Quang Ngai បានអះអាងថា៖           “ជារៀងរាល់ឆ្នាំនាខែកុម្ភៈ តាមប្រតិទិនច័ន្ទគតិ បណ្ដាត្រកូលក្នុងឃុំ An Hai តែង តែប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa ដើម្បី​សម្ដែង​នូវការដឹងគុណចំពោះអ្នក ដែលបានទៅប្រជុំកោះ Hoang Sa និង Truong Sa ដើម្បីបោះបង្គោល អះអាង អធិបតេយ្យភាព​សមុទ្រកោះដ៏​ពិសិដ្ឋ​របស់​មាតុ​ប្រទេស។បច្ចុប្បន្ននេះអ្នកនេសាទយើង ខ្ញុំនៅតែធ្វើសកម្មភាពនៅប្រជុំកោះទាំងពីរនេះ ដើម្បីបន្តអះ​អាងអធិប្ប​តេយ្យភាព កោះសមុទ្រ​ដ៏ពិសិ​ដ្ឋរបស់មាតុ​ប្រទេស”។