VOV WorldVOV World
ស្រុកកោះ Phu Quoc នឹងក្លាយទៅជាមណ្ឌលសេដ្ឋកិច្ច-រដ្ឋបាលពិសេសនាឆ្នាំ ២០២០
14/08/2013 07:10
(VOVworld) – នាថ្ងៃទី ១៣ សីហា ក្រុមការងារនៃគណៈកម្មាធិការសេដ្ឋកិច្ច មជ្ឈឹមបានទៅបំពេញទស្សនកិច្ចការងារនៅស្រុកកោះ Phu Quoc (ខេត្ត Kien Giang​ ភាគខាងត្បូងវៀតណាម)។
ស្រុកកោះ Phu Quoc នឹងក្លាយទៅជាមណ្ឌលសេដ្ឋកិច្ច-រដ្ឋបាលពិសេសនាឆ្នាំ ២០២០
ស្រុកកោះ Phu Quoc នឹងក្លាយទៅជាមណ្ឌលសេដ្ឋកិច្ច-រដ្ឋបាលពិសេសនាឆ្នាំ ២០២០​  (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៣ សីហា ក្រុមការងារនៃគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានទៅបំពេញទស្សនកិច្ចការងារនៅស្រុកកោះ Phu Quoc (ខេត្ត Kien Giang​ ភាគ ខាងត្បូងវៀតណាម)។ ក្រុមការងារបានជួបធ្វើការជាមួយ គណៈកម្មាធិការទទួល បន្ទុក Nam Bo ខាងលិច ថ្នាក់ដឹកនាំគណៈកម្មាធិការខេត្ត  Kien Giang​ និងថ្នាក់ដឹក នាំគណៈកម្មាធិការប្រជាជនស្រុកកោះ Phu Quoc អំពី“គោលមាគ៌ារស្តីពីយន្តការ ពិសេសចំពោះអង្គភាពរដ្ឋបាល-សេដ្ឋកិច្ច Phu Quoc” និងខ្លឹមសារសំខាន់មួយចំនួន។ ស្ថិតនៅកណ្ដាលតំបន់អាស៊ី-អាគ្នេយ៍ ស្រុកកោះ Phu Quoc មានសក្តានុភាពដ៏ធំធេង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងដើរ តួនាទីសំខាន់ខាងសន្តិសុខនិងការពារប្រទេស។ នាខែ ឧសភា ឆ្នាំ ២០១០ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានអនុម័លើការៀបចំ ផែនការរួមអំពីការកសាងស្រុកកោះ Phu Quoc ដល់ឆ្នាំ ២០៣០។ តាមនោះ ស្រុកកោះ Phu Quoc ត្រូវបានកំណត់គោលដៅអភិវឌ្ឍន៍ក្លាយទៅជាមណ្ឌលសេដ្ឋកិច្ច-រដ្ឋបាល ពិសេសនាឆ្នាំ ២០២០។ ក្នុងរយៈ ពេល ៨ ឆ្នាំ កន្លងមក កំណើនសេដ្ឋកិច្ចរបស់ស្រុក កោះ Phu Quoc ទទួលបានជាង ២៤,៥%៕