VOV WorldVOV World
ស្ថានភាពនៅអេហ្ស៊ីបបន្ទាប់ពីប្រធានាធិបតី Mohamed Morsi ត្រូវបានទម្លាក់ពីដំណែង
05/07/2013 09:13
(VOVworld) – នាថ្ងៃទី ៤ កក្កដា ចាងហ្វាងតុលាការដ្ឋធម្មនុញ្ញកំពូលអេហ្ស៊ីប លោក Adli Mansour បានធ្វើពិធីសច្ចាប្រនិធានទទួលដំណែងប្រធានាធិបតីជា បណ្តុះអាសន្នរបស់ប្រទេសអាហ្វ្រិកខាងជើងនេះ រហូតដល់ពេលណាការបោះ ឆ្នោតប្រធានាធិបតីថ្មីមួយនឹងត្រូវបានរៀបចំឡើង។
ស្ថានភាពនៅអេហ្ស៊ីបបន្ទាប់ពីប្រធានាធិបតី Mohamed Morsi ត្រូវបានទម្លាក់ពីដំណែង
(VOVworld) – នាថ្ងៃទី ៤ កក្កដា ចាងហ្វាងតុលាការដ្ឋធម្មនុញ្ញកំពូលអេហ្ស៊ីប លោក Adli Mansour បានធ្វើពិធីសច្ចាប្រនិធានទទួលដំណែងប្រធានាធិបតីជាបណ្តុះអាសន្ន របស់ប្រទេសអាហ្វ្រិកខាងជើងនេះ រហូតដល់ពេលណា ការបោះឆ្នោតប្រធានាធិបតីថ្មី មួយនឹងត្រូវបានរៀបចំឡើង។ ក្នុងពិធីនេះ លោក​ Mansour បានសន្យានឹងរក្សាខឿន ប្រជាធិបតេយ្យគោរពរដ្ឋម្មនុញ្ញច្បាប់និងការពារផលប្រយោធន៍របស់ប្រជាជន។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារ ព័ត៌មាននៅទីក្រុងកែ លោក Adli Mansour  បានអះអាងថា៖ អង្គការភាតរៈឥស្លាមអាចចូលរួមក្នុងដំណើរការកសាងប្រទេសជាតិ ទាំងស្រុង។ ភ្លាមមួយរំពេច សមាជិកជាន់ខ្ពស់មួយរូបរបស់អង្គការនេះ លោក Sheikh Abdel Rahman al-Barr បានបដិសេធការផ្តើមគំនិតពោលខាងលើរបស់ លោក Mansour ព្រមទាំង ប្រកាសថា៖ កំលាំងនយោបាយនេះនឹងមិនសហការជាមួយរដ្ឋអំណាចរបស់ ប្រធានាធិបតីជាបណ្តុះអាសន្នទេ។ ក្នុងពេលនោះប្រធានអង្គការភាតរៈឥស្លាមអេហ្ស៊ីប  លោក Mohamed El-Beltagy បានសង្កត់ធ្ងន់ថា៖ ការទម្លាក់ប្រធានាធិប តី Mohamed Morsi ពីដំណែងគឺជាការធ្វើរដ្ឋប្រហារហើយអង្គការនេះមិនទទួលស្គាល់ភាពស្របច្បាប់ ឡើយ។ ស្តីពីស្ថានភាពនាបច្ចុប្បន្ននៅអេហ្ស៊ីប នាថ្ងៃទី ៤ កក្កដា រដ្ឋាភិបាលស៊ីរីបាន គាំទ្រការទម្លាក់ប្រធានាធីបតី Morsi ពីដំណែងរបស់កងទ័ពអេហ្ស៊ីប ហើយអះអាងថា៖ “កាយវិការនេះបានសម្តែងនូវគោលបំណងរក្សាខឿនប្រជាធិបតេយ្យ របស់ប្រជាជនអេហ្ស៊ីប”។ ចាងហ្វាងតុលាការដ្ឋធម្មនុញ្ញកំពូលអេហ្ស៊ីប លោក Adli Mansour បានធ្វើពិធីសច្ចាប្រនិធានទទួលដំណែងប្រធានាធិបតីជា បណ្តុះអាសន្នរបស់ប្រទេសអាហ្វ្រិកខាងជើងនេះ (Image: Internet) សហព័ន្ធអារ៉ាប់អេមីរេត​ (UAE) បានចាត់ទុកថា៖ នេះគឺជាការដោះស្រាយវិបត្តិនៅ ប្រទេស អាហ្វ្រិកខាងជើងនេះ។ រីឯខ្លួនវិញ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki- Moon បានចាត់ទុកថា៖ រដ្ឋអំណាចស៊ីវិលនៅអេហ្ស៊ីបត្រូវកសាងឡើងវិញយ៉ាងឆាប់ៗ ដោយឈរលើគោលបំណងរបស់ប្រជាជន។ ក្នុងព្រឹត្តិការផ្សេងៗទៀត រដ្ឋមន្ត្រី ការបរទេសអាល្លឺម៉ង់ លោក Guido Westerwelle បានឲ្យដឹងថា៖ ការដែលកងទ័ពជ្រៀត ជ្រែកចូលក្នុងនយោបាយគឺជាជំហានដើផ្ទុយនឹងខឿនប្រជាធិបតេយ្យនៅអេហ្ស៊ីប ព្រមទាំង អំពាវនាវឲ្យមានការសន្ទនានយោបាយ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក William Hague បានប្រកាសថា៖ អង់គ្លេសនឹងសហប្រតិបត្តិការជាមួយរដ្ឋអំណាច ជាបណ្តុះអាសន្នរបស់អេហ្ស៊ីប ទោះបីជា ទីក្រុងឡុងមិនគាំទ្រការទម្លាក់ប្រធានាធិបតី Morsi ពីដំណែងរបស់កងទ័ពអេហ្ស៊ីប ក្តី។ ក្នុងពេលនោះ​ អ្នកនាំពាក្យក្រសួងការបរទេស ចិន លោក​ Hua Chunying បានឲ្យដឹងថា៖ ប៉េកាំង គាំទ្រការជំរើសរបស់ប្រជាជនអាហ្ស៊ីប និងអំពាវនាវឲ្យភាគីនានាដំណើរការ ចរចារសន្តិភាព៕