ស្ថានភាពផលិតកម្មធ្វើអាជីវកម្មមានសញ្ញាស្តារឡើងវិញក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤
27/06/2014 10:21
(VOVworld) - នាថ្ងៃទី ២៧ មិថុនា អគ្គនាយកដ្ឋានស្ថិតិ ចំណុះក្រសួងផែនការនិងវិនិយោគវៀតណាមបានរៀបចំ សន្និសីទកាសែតប្រកាសតួរលេខស្ថិតិសេដ្ឋកិច្ចសង្គម ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤។

ស្ថានភាពផលិតកម្មធ្វើអាជីវកម្មមានសញ្ញាស្តារឡើងវិញក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤ (Image: VNA) (VOVworld) - នាថ្ងៃទី ២៧ មិថុនា អគ្គនាយកដ្ឋានស្ថិតិចំណុះក្រសួងផែនការ និងវិនិ យោគវៀតណាមបានរៀបចំសន្និសីទកាសែតប្រកាសតួរលេខស្ថិតិ សេដ្ឋកិច្ចសង្គម ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤។ តាមនោះ ទោះបីជា ស្ថានភាពសេដ្ឋកិច្ច វៀតណាមនៅជួបការលំបាកជាច្រើនក្តី ប៉ុន្តែ GDP ក្នុង ប្រទេសរំពឹងទទួលបាន ៥.១៨% បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៣។ ក៏ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤ អង្គភាពអាជីវកម្មចំនួនជាង ៣៧ ពាន់បានចុះបញ្ជីបង្កើតថ្មីដោយមានប្រភពទុនសរុបជាង ២៣០ លានលានដុង កើនឡើង ១៩.៣% បើប្រៀបនឹងរយៈពេលគ្នានាឆ្នាំទៅមិញ៕
Related





