ស្ថានភាពអស្ថិរភាពនយោបាយនៅថៃ
14/01/2014 08:41
(VOVworld) – នាថ្ងៃទី ១៣ មករា យុទ្ធនាការ “បិទច្រកទ្វា រាជធានីបាងកក” ដឹកនាំដោយមេដឹកនាំបាតុករ លោក Suthep Thaugsuban បានចាប់ផ្តើម។

នាថ្ងៃទី ១៣ មករា យុទ្ធនាការ “បិទច្រកទ្វារាជធានីបាងកក” ដឹកនាំដោយមេដឹកនាំបាតុករ លោក Suthep Thaugsuban បានចាប់ផ្តើម។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៣ មករា យុទ្ធនាការ “បិទច្រកទ្វារាជធានីបាងកក” ដឹកនាំដោយ មេដឹកនាំបាតុករ លោក Suthep Thaugsuban បានចាប់ផ្តើម។ បាតុកររាប់ពាន់នាក់បាន សម្រុកចូលមជ្ឈមណ្ឌលពាណិជ្ជកម្មនិងស្ថាប័ននៃរដ្ឋាភិបាលនានាសំដៅរារាំង សកម្មភាពសេដ្ឋកិច្ច។ អ្នកនាំពាក្យនៃកងទ័ពថៃ លោក Winthai Suwari បានឲ្យដឹង ថា៖ កងទ័ពត្រូវបានដាក់ពង្រាយនៅទីកន្លែងមួយចំនួនជាពិសេសនៅមណ្ឌល ខុទ្ទកាល័យរដ្ឋាភិបាល សំដៅមិនត្រឹមតែធានាសុវត្ថិភាពសំរាប់បាតុករ ប៉ុណ្ណោះទេ ថែមទាំងធានាសណ្ដាប់ធ្នាប់និងច្បាប់។ នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោកស្រី Yingluck បានប្រគល់ ភារកិច្ចឲ្យឧបនាយករដ្ឋមន្ត្រី លោក Phongthep Thepkanjana រៀបចំជំនួបជាមួយភាគីទាក់ទិននានាសំដៅពិភាក្សាអំពីការផ្តើមគំនិត ផ្អាកការបោះឆ្នោតសកលរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ដែលនឹង ប្រព្រឹត្តទៅនា ថ្ងៃទី ២ កុម្ភៈ ខាងមុខ។ តាមផែនការ ជំនួបរវាងភាគីនានាពោលខាង លើនឹងត្រូវ បានរៀបចំឡើងនាថ្ងៃទី ១៥ មករា៕
Related





