VOV WorldVOV World
ស្ថានទូតចិនរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៧ទិវាបុណ្យជាតិសាធារណៈរដ្ឋប្រជាមានិតចិន
28/09/2016 09:17
(VOVworld) - នាយប់ថ្ងៃទី២៧ កញ្ញា នៅទីក្រុង ហាណូយ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិត ចិនប្រចាំនៅវៀតណាមលោក Hong Xiaoyong បាន រៀបចំពិធីជប់លៀងយ៉ាងមហោឡារឹកក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិវាបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន (ថ្ងៃទី១ តុលា)។
ស្ថានទូតចិនរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៧ទិវាបុណ្យជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាមលោក Hong Xiaoyong ថ្លែងមតិនៅពិធីជប់លៀង (រូបថត៖qdnd.vn) (VOVworld) - នាយប់ថ្ងៃទី២៧ កញ្ញា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតសាធា រណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាមលោក Hong Xiaoyong បានរៀបចំពិធី ជប់លៀងយ៉ាងមហោឡារឹកក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិវាបង្កើត សាធារណៈរដ្ឋប្រជាមានិតចិន (ថ្ងៃទី១ តុលា)។នៅទីនេះ​ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានជូនពរបក្ស រដ្ឋ និងប្រជាជនចិន បន្តទទួលបានសមិទ្ធិដ៏ធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុកំណែទម្រង់បើកទ្វារ។ លោករដ្ឋមន្ត្រីអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមគោរព ការអភិវឌ្ឍន៍ទំនាក់ ទំនងមិត្តភាពនិងសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយបក្ស រដ្ឋ​និងប្រជាជនចិន។  រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Hong Xiaoyong ចាត់ទុកថា ដោយមានការ ខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងវៀតណាមនាពេលកន្លង ទៅ បានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងសកម្ម។លោកឯកអគ្គរដ្ឋទូតអះអាងថា ចិន ត្រៀម ខ្លួនជាស្រេចរួមជាមួយវៀតណាមជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការដើម្បីផល ប្រយោជន៍រួម នាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី នាំមកនូវសុភមង្គលជូន ប្រជាជន នៃប្រទេសទាំងពីរ រួមចំណែកក្នុងសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅ ក្នុងតំបន់៕