ស្ថានទូតវៀតណាមប្រចាំនៅAlgeria បង្កើនកិច្ចការសហគម
17/01/2014 08:48
(VOVworld)-នាថ្ងៃទី១៦មករា នៅស្ថានទូតវៀតណាម ប្រចាំនៅAlgeriaបាន ប្រព្រឹត្តទៅការជួបប្រាស្រ័យ ជាមួយជនវៀតណាមដេលកំពុងរស់នៅនិងធ្វើការ នៅAlgeria។

(VOVworld)-នាថ្ងៃទី១៦មករា នៅស្ថានទូតវៀតណាមប្រចាំនៅAlgeriaបានប្រព្រឹត្ត ទៅការជួបប្រាស្រ័យជាមួយជនវៀតណាមដេលកំពុងរស់នៅនិងធ្វើការនៅAlgeria។ នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅAlgeria លោក Vu The Hiep បាន សង្កត់ធ្ងន់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហ ប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាមជាមួយAlgeria។ ឯក អគ្គរដ្ឋ ទូត Vu The Hiep មានគោលបំណងថាសហគមជនវៀតណាមនៅ Algeria ជានិច្ច កាលពង្រីកប្រពៃណីជួយឧបត្តម្ភគ្នាទៅវិញទៅមក រក្សាអត្តសញ្ញាណជាតិ រួមទាំង ជួយឲ្យជនវៀតណាមគ្រប់ជំនាន់ផ្តោតការយកចិត្តទុកដាក់ទៅលើមាតុប្រទេស។ ឯកអគ្គរដ្ឋទូត Vu The Hiep ស្នើជនវៀតណាមនៅទីនេះ ជួយជ្រោមជ្រែងបណ្តា អង្គភាពអាជី វកម្មដែលកំពុងមានសកម្មភាពនៅAlgeria ដើម្បីរួមចំណែកបង្កើនទំ នាក់ទំនង មិត្តភាពរវាងប្រទេសទាំងពីរវៀតណាមនិងAlgeria៕
Related






