VOV WorldVOV World
ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីរៀបចំពិធីជប់លៀងក្នុងឱកាស ខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងវៀតណាម-រុស្ស៊ី
30/01/2015 08:24
Vovworld-នាយប់ថ្ងៃទី២៩មករាឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Hoang Trung Hai អញ្ចើញចូលរួមពិធីជប់លៀង
ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីរៀបចំពិធីជប់លៀងក្នុងឱកាស ខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងវៀតណាម-រុស្ស៊ី
ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីរៀបចំពិធីជប់លៀងក្នុងឱកាស ខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងវៀតណាម-រុស្ស៊ី (VOV)         Vovworld-នាយប់ថ្ងៃទី២៩មករាឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai អញ្ចើញចូលរួមពិធីជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៥​នៃទិវា បង្កើត​ទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី(ទី៣០មករា)ដោយ​ស្ថានទូត​រុស្ស៊ីប្រចាំ នៅវៀត​ណាមរៀបចំ។ ថ្លែងមតិនៅពិធីជប់លៀងនេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បាន​​ចាត់​ទុក​ថាកំណាត់ផ្លូវ៦៥ឆ្នាំកន្លងមកបានអះអាងដ៏ច្បាស់លាស់ ថាប្រវត្តិសាស្ត្រ​ទំនាក់​ទំនងវៀតណាម-សហព័ន្ធរុស្ស៊ីជាទំនាក់ទំនងពោពេញទៅ ដោយចំណង​មិត្តភាព​ការ​ចែករំលែកនិងគាំទ្រគ្នាទៅវិញទៅមក។ ក្នុងដំណាក់កាល ថ្មី លើ​មូលដ្ឋាន​ទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ភាគីទាំងពីរពិតប្រាកដ នឹង​ទទួលបាន​សមិទ្ធិថ្មីរួម​ចំណែកសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍នៅប្រទេសនិមួយៗ ដើម្បីសន្តិភាព​អភិវឌ្ឍន៍​នៅ​ដំបន់និងលើពិភពលោក។         ភារធារីសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមលោក Vadim Bublikov បាន​អះអាង​ថា ចំណងមិត្តភាពជាភាតរៈស្មារតីជួយឧបត្ថម្ភនិងគោរពគ្នារវាងវៀត​ណាមនិង​សហព័ន្ធ ​រុស្ស៊ីមិនប្រែប្រួលឡើយ ទំនាក់ទំនងរវាងប្រទេសទាំងពីរ​កាន់តែបានបង្កើន​និង អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕