VOV WorldVOV World
ស្ថានទូតវៀតណាមប្រចាំនៅថៃជួយឧបត្ថម្ភពលរដ្ឋវៀតណាមចំនួន ៥ នាក់ ដែល ជាប់គាំងនៅថៃ
06/04/2020 10:07
(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅថៃបានទាក់ទងទៅកាន់ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម និងថៃ ដើម្បីចាត់វិធានការដោយព្រមៗគ្នា សំដៅជួយពលរដ្ឋទាំងនេះវិលត្រឡប់មកវៀតណាមវិញ។
ស្ថានទូតវៀតណាមប្រចាំនៅថៃជួយឧបត្ថម្ភពលរដ្ឋវៀតណាមចំនួន ៥ នាក់ ដែល ជាប់គាំងនៅថៃ
 ស្ថានទូតវៀតណាមប្រចាំនៅថៃជួយឧបត្ថម្ភពលរដ្ឋវៀតណាមចំនួន ៥ នាក់ ដែលជាប់គាំងនៅថៃ ពលរដ្ឋវៀតណាមចំនួន៥ នាក់ មកពីទ្វីបអាហ្វ្រិក កំពុងជាប់គាំងនៅក្នុងអាកាសយានដ្ឋាន Survanabhumi នៅទីក្រុងបាងកកចាប់ពីថ្ងៃទី ២៥ ខែមិនា ដោយសារថៃបានប្រកាសស្ថានភាពអាសន្ន ដោយគ្មានជើង ហោះហើរណាមួយ ធ្វើសកម្មភាពឡើយ។ ពលរដ្ឋវៀតណាមទាំងនេះ មានស្រុកកំណើត នៅ Phu Tho ទីក្រុងហាណូយ និង Binh Dinh ដែលបានធ្វើការនៅបណ្ដាប្រទេស អាហ្រ្វិក គឺ Burkian Faso និងម៉ូសំប៊ិកបានធ្វើដំណើរឆ្លងកាត់ថៃ ដើម្បីស្វែងរកជើងហោះហើរវិលត្រឡប់មកវៀតណាមវិញ។ ស្ថានទូតវៀតណាមប្រចាំនៅថៃបានទាក់ទងទៅកាន់ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម និងថៃ ដើម្បីចាត់វិធានការដោយព្រមៗគ្នា សំដៅជួយពលរដ្ឋទាំងនេះវិលត្រឡប់មកវៀតណាមវិញ។ ទន្ទឹមនឹងនេះ ស្ថានទូតបានទាក់ទងសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ចំណីអាហារ ក៏ដូចជាសំភារៈចាំបាច់នានាដល់ពលរដ្ឋទាំងនេះជាប្រចាំផងដែរ៕