VOV WorldVOV World
ស្ថានីយ៍ខួងHaiyang Shiyou-981នៅទីតាំងថ្មីគឺរំលោភទៅលើ សិទ្ធអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាម
28/05/2014 08:23
(VOVworld)-ចំពោះការដែលនាយកដ្ឋានគយរបស់ចិន បានចេញសេចក្តីជូនដំ ណឹងនាថ្ងៃទី២៧ឧសភាឆ្នាំ ២០១៤ស្តីអំពីការផ្លាស់ប្តូរស្ថានីយ៍ខួង Haiyang Shiyou-981 របស់ចិន
ស្ថានីយ៍ខួងHaiyang Shiyou-981នៅទីតាំងថ្មីគឺរំលោភទៅលើ សិទ្ធអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាម
ទីតាំងថ្មីរបស់ស្ថានីយ៍ខួង Haiyang Shiyou-981នៅតែស្ថិតក្នុងតំបន់សមុទ្រ របស់វៀតណាម (រូបថតៈ vnexpress) (VOVworld)-ចំពោះការដែលនាយកដ្ឋានគយរបស់ចិនបានចេញសេចក្តីជូនដំណឹង នាថ្ងៃទី២៧ឧសភាឆ្នាំ២០១៤ស្តីអំពីការផ្លាស់ប្តូរស្ថានីយ៍ខួង Haiyang Shiyou-981   របស់ចិន (ពីទីតាំង១៥degre’២៩នាទី ៥៨វិនាទី  N-111degre’ ១២នាទី ០៦វិនាទី E ដល់ទីតាំង ១៥degre’ ៣៣ នាទី ៣៨វិនាទី N-111degre’ ៣៤នាទី ៦២វិនាទី E) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក​ Le Hai Binh បានអះអាងថា “ទីតាំងថ្មីរបស់ស្ថានីយ៍ខួង Haiyang Shiyou-981របស់ចិន គឺស្ថិតលើតំបន់ខ្ពង់ រាបបាតសមុទ្ររបស់វៀតណាមទាំងស្រុង ហើយ សកម្មភាព របស់ស្ថានីយ៍ខួង នេះបានរំលោភទៅលើសិទ្ធអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាម។         វៀតណាមប្រឆាំងជំទាស់ដាច់ហឹង្សានិងសំណូមពរឲ្យភាគីចិនបញ្ឈប់រាល់ សកម្មភាពភ្លាមមួយរំពេច ដកស្ថានីយ៍​Haiyang Shiyou-981និងនាវាអមការពារ ចេញពីតំបន់សមុទ្ររបស់វៀតណាម ព្រមទាំងកុំប្រព្រឹត្តអំពើប្រហាក់ប្រហែល នេះទៀត”៕