ស្ថានីយ៌វិទ្យុសម្លេងវៀតណាមបានជួបប្រាស្រ័យជាមួយសមាជិកបណ្តាក្លឹបមិត្តអ្នកស្តាប់
26/08/2013 11:26
នាព្រឹកថ្ងៃទី២៦សីហា នៅមជ្ឈមណ្ឌលផ្សាយសម្លេង ជាតិនៅ លេខ៥៨ វិថី Quan Su ទីក្រុងហាណូយ វិទ្យុសម្លេងវៀត ណាមបានរៀបចំពិធី ជួបប្រាស្រ័យជាមួយក្លឹបមិត្តអ្នកស្តាប់
អគ្គនាយក Nguyen Dang Tien ថ្លេងមតិក្នុងពិធី (VOVworld)-សំដៅឆ្ពោះទៅរំលឹកខួបអនុស្សាវរីលើកទី៦៨នៃទិវា បង្កើតវិទ្យុសម្លេង វៀតណាម (ថ្ងៃទី៧កញ្ញា) នាព្រឹកថ្ងៃទី២៦សីហា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ នៅ លេខ៥៨ វិថី Quan Su ទីក្រុងហាណូយ វិទ្យុសម្លេងវៀត ណាមបានរៀបចំពិធី ជួបប្រាស្រ័យជាមួយក្លឹបមិត្តអ្នកស្តាប់លើទូទាំងប្រទេស។ អគ្គនាយករងវិទ្យុសម្លេង វៀតណាម លោក Vu Hai បានជូនដំណឹង ជាមួយតំណាងក្លឹបមិត្តអ្នក ស្តាប់នានា អំពីរាល់ជំហានសំខាន់ដែលវិទ្យុសម្លេង វៀតពណាមទទួលបានក្នុង រយៈ៦៨ឆ្នាំកន្លងទៅ។ ចាប់ពីកម្មវិធីដើមដំបូងដែល ផ្សាយរយៈពេល៩០នាទី ដល់ សព្វថ្ងៃ វិទ្យុសម្លេងវៀតណាមបានចេញផ្សាយជាង 250ម៉ោងក្នុងមួយថ្ងៃ។ បណ្តា កម្មវិធីរបស់វិទ្យសម្លេង ត្រូវបានផ្លាស់ប្តូរ ដោយឥតឈប់ឈរទាំងខ្លឹមសារនិងរួប ភាពឲ្យជិតស្និទ្ធជាងជាមួយមហាជន។ វិទ្យុសម្លេងវៀតណាមទទួលបាន សមិទ្ធិ ទាំងនោះ គឺដោយសារមានការរួមវិភាគទានរបស់មិត្តអ្នកស្តាប់ក្នុងប្រទេសនិយាយរួមនិងសកម្មភាពរបស់ក្លឹបមិត្តអ្នកស្តាប់នានានិយាយដោយឡែកដែរ៕
Related







