ស្ថាប័នពាណិជ្ជកម្មនិងអភិវឌ្ឍន៍អាមេរិកត្រៀមជាស្រេចជួយវៀតណាមសាងសងទី ក្រុងឆ្លាត
11/03/2017 08:50
(VOVworld)-នារសៀលថ្ងៃទី១០មិនា ក្នុងជំនួបជាមួយលោក David Ross នាយក ជាតិវៀតណាមនៃស្ថាប័នពាណិជ្ជកម្មនិងអភិវឌ្ឍន៍អាមេរិក (USTDA)

ស្ថាប័នពាណិជ្ជកម្មនិងអភិវឌ្ឍន៍អាមេរិកត្រៀមជាស្រេចជួយវៀតណាមសាងសងទី ក្រុងឆ្លាត (VOVworld)-នារសៀលថ្ងៃទី១០មិនា ក្នុងជំនួបជាមួយលោក David Ross នាយក ជាតិវៀតណាមនៃស្ថាប័នពាណិជ្ជកម្មនិងអភិវឌ្ឍន៍អាមេរិក (USTDA) ដែលកំពុង មានដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ អនុប្រធានគណៈកម្មាធិ ការប្រជាជនទីក្រុងហូជីមិញ លោក Tran Vinh Tuyen បានស្នើឲ្យ USTDA ចូលរួម មតិទៅក្នុងគម្រោងការមេកសាងទីក្រុងហូជីមិញឲ្យក្លាយទៅជាទីក្រុងឆ្លាត។ រីឯ លោក David Ross បានឲ្យដឹងថា USTDA ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភនិងបញ្ចូន ជំនាញការអាមេរិកមកទីក្រុងហូជីមិញធ្វើការវាយតម្លៃនិងកសាងផែនការសាងសង ទីក្រុងឆ្លាតសម្រាប់ទីក្រុងហូជីមិញ។ លោករូបនេះបានស្នើឲ្យទីក្រុងហូជីមិញរៀបចំ នូវផែនការជាក់ស្តែងសម្រាប់វិស័យអាទិភាពដែលចាំបាច់ក្នុងការសាងសងទីក្រុង ឆ្លាត ដើម្បីភាគីទាំងពីរអាចអនុវត្តសកម្មភាពជាក់ស្តែងនាពេលខាងមុខ៕
Related





