VOV WorldVOV World
ស្ថាប័នរដ្ឋអាជ្ញាប៉ារីសបើកការស៊ើបអង្កេតទាក់ទិនដល់បេក្ខជនប្រធានាធិបតីលោក Emmanuel Macron
15/03/2017 07:24
(VOVworld) - ស្ថាប័នរដ្ឋអាជ្ញាប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៣ មិនា បានបើក ការស៊ើបអង្កេតបឋមពីបទ លំអៀងនិងជាបក្សពួករបស់បេក្ខជនប្រធានាធិបតី លោក Emmanuel Macron ទាក់ទិនដល់ដំណើរទស្សន កិច្ចរបស់លោករូបនេះ ក្រោមឋានៈជារដ្ឋមន្រ្តីសេដ្ឋកិច្ចនៅពិព័រណ៍ទំនិញអេឡិចត្រូនិក ដែលត្រូវបាន រៀបចំឡើងកាលពីខែមករាឆ្នាំ២០១៦ នៅទីក្រុង Las Vegas របស់អាមេរិក។
ស្ថាប័នរដ្ឋអាជ្ញាប៉ារីសបើកការស៊ើបអង្កេតទាក់ទិនដល់បេក្ខជនប្រធានាធិបតីលោក Emmanuel Macron
លោក Emmanuel Macron ថ្លែងមតិនៅយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃទី៨ មិនា (រូបថត៖EPA/TTXVN) (VOVworld) - ស្ថាប័នរដ្ឋអាជ្ញាប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៣ មិនា បានបើក ការស៊ើបអង្កេតបឋមពីបទលំអៀងនិងជាបក្សពួករបស់បេក្ខជនប្រធានាធិបតីលោក  Emmanuel Macron ទាក់ទិនដល់ដំណើរទស្សនកិច្ចរបស់លោករូបនេះ ក្រោមឋានៈ ជារដ្ឋមន្រ្តីសេដ្ឋកិច្ចនៅពិព័រណ៍ទំនិញអេឡិចត្រូនិក ដែលត្រូវបាន រៀបចំឡើងកាល ពីខែមករាឆ្នាំ២០១៦ នៅទីក្រុង Las Vegas របស់អាមេរិក។ការ ស៊ើបអង្កេតនេះត្រូវ បានដំណើរការក្រោយពីអគ្គអធិការហិរញ្ញវត្ថុបារាំង (IGF) នាំចេញរបាយការណ៍ ដែលសង្ស័យថា មានការលំអៀងក្នុងការរៀបចំព្រឹត្តិការណ៍ “រាត្រីបច្ចេកវិទ្យា បារាំង” នៅក្នុងក្របខ័ណ្ឌពិព័រណ៍នេះតាមសំណូពររបស់ខុទ្ទ កាល័យរដ្ឋមន្រ្តីសេដ្ឋ កិច្ច Emmanuel Macron៕