VOV WorldVOV World
សុក្រិដ្ឋពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
18/11/2013 08:57
Vovworld-នៅសម័យប្រជុំរដ្ឋសភាវៀតណាមនាព្រឹកថ្ងៃទី១៨វិច្ឆិកា ក្រោយពេល​ប្រធាន​គណៈកម្មាធិការតាក់តែងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២លោក Phan Trung Ly អានរបាយការណ៍ប្រមូល ដោះស្រាយមតិរបស់​សមាជិក​សមាជិការ​សភាអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
សុក្រិដ្ឋពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
សុក្រិដ្ឋពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២៖ បណ្ដាសមាជិកសមាជិការសភាបានរួមមតិដោយឆ្នោតសម្ងាត់ (VOV)         Vovworld-នៅសម័យប្រជុំរដ្ឋសភាវៀតណាមនាព្រឹកថ្ងៃទី១៨វិច្ឆិកា ក្រោយ ពេល​ប្រធាន​គណៈកម្មាធិការតាក់តែងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២លោក Phan Trung Ly អានរបាយការណ៍ប្រមូល ដោះស្រាយមតិរបស់​ សមាជិក​សមាជិការ​សភាអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២​ អនុប្រធាន​រដ្ឋសភា​វៀតណាមលោក Uong Chu Luu បានស្នើរបណ្ដាសមាជិក សមាជិការ​សភាកែលំអរដោយផ្ទាល់ទៅលើមាត្រារបស់ពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ចូលក្នុងសន្លឹកសូមមតិ។ ការរួមមតិនេះនឹងបានដំណើរការ ក្នុងរយៈពេល​២ថ្ងៃ​គឺថ្ងៃទី១៩និង២០វិច្ឆិកាដើម្បីសុក្រិដ្ឋពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ​១៩៩២​ដាក់ជូនរដ្ឋសភាអនុម័តនាថ្ងៃទី២៨វិច្ឆិកា។         ក៏ក្នុងព្រឹកថ្ងៃទី១៨វិច្ឆិកាថ្លែងមតិធ្វើឲ្យច្បាស់ជាងលើខ្លឹមសារមួយចំនួនរបស់​ របាយការណ៍ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន​អះអាង​ថា៖         “គណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មបានសូមមតិរដ្ឋសភាដើម្បីសុក្រិដ្ឋ លើ​សេចក្តីព្រាង។ ការសុក្រិដ្ឋនេះផ្អែកទៅលើទិសដៅសារវន្តដើម្បីយើងមាន​ គោលការណ៍ ឈានដល់ការស្រុះចិត្តគំនិត។ ខ្ញុំមានបំណងបណ្ដាសមាជិក​ សមាជិការ​សភាបន្តរួមមតិដើម្បីមានសេចក្តីព្រាងល្អបំផុត ទទួលបានការស្រុះចិត្ត​ គំនិតខ្ពស់បំផុត៕”