សូម៉ាលី៖ពួកឧទ្ទាម Al Shabaab បានបាញ់កាំភ្លើងផ្លោងទៅលើវិមានប្រធានាធិបតី
27/02/2015 08:06
Vovworld-ពួកឧទ្ទាម Al Shabaab នៅសូម៉ាលីបានទទួល ស្គាល់ថានាថ្ងៃទី២៦កុម្ភៈបានបាញ់កាំភ្លើងផ្លោងទៅលើ

ពួកឧទ្ទាម Al Shabaab បានបាញ់កាំភ្លើងផ្លោងទៅលើវិមានប្រធានាធិបតី (AFP) Vovworld-ពួកឧទ្ទាម Al Shabaab នៅសូម៉ាលីបានទទួលស្គាល់ថានាថ្ងៃទី ២៦កុម្ភៈបានបាញ់កាំភ្លើងផ្លោងទៅលើវិមានប្រធានាធិបតីនៅរដ្ឋធានី Mogadishu ដែលធ្វើឲ្យអ្នកយាម១នាក់ត្រូវស្លាប់។ អ្នកនាំពាក្យនៃកំលាំង Al Shbaab បានអះអាង ថាកំលាំងនេះបានវាយប្រហារទៅលើវិមានប្រធានាធិបតីដោយគ្រាប់កាំភ្លើងផ្លោង មួយ។ ខណៈពេលនោះមន្ត្រីសន្តិសុខសូម៉ាលីលោក Abdirahman Mohamed បានឲ្យ ដឹងថា យ៉ាងហោចណាស់មានគ្រាប់កាំភ្លើងផ្លោងចំនួន៤គ្រាប់បានបាញ់តម្រង់ទៅ លើកន្លែងចត់រថយន្តដែលធ្វើឲ្យអ្នកយាមមួយនាក់ត្រូវស្លាប់។ នាសប្ដាហ៍មុន ពួកឧទ្ទាម Al Shbaab បានដំណើរការវាយប្រហារដោយគ្រាប់បែក អដ្ឋឃាតទៅលើសណ្ឋាគារធំមួយនៅជិតវិមានប្រធានាធិបតីដែលធ្វើឲ្យមនុស្ស ប្រមាណ២៥នាក់ត្រូវស្លាប់។ បណ្ដាមុខសញ្ញាជ្រុលនិយមបានឲ្យដឹងថា គោលដៅ វាយប្រហាររបស់គេគឺមន្ត្រីរដ្ឋាភិបាលនិងព្រឹទ្ធសមាជិកដោយសារគេបានអនុញ្ញាតឲ្យ កងទ័ពបរទេសដាក់ពង្រាយលើដែនដីសូម៉ាលី៕
Related





