VOV WorldVOV World
ស៊ុយអែតប្រកាសពេលវេលាសួរដេញដោលអ្នកបង្កើត Wikileaks
08/11/2016 07:06
(VOVworld) – នាថ្ងៃទី ៧ វិច្ឆិកា បណ្ដារដ្ឋអាជ្ញាស៊ុយអែត បានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រី Ecuador នឹងដំណើរការ ស៊ើបសួរលោក Julian Assange អ្នកបង្កើតគេហទំព័រ Wikileaks នៅស្ថានទូត Ecuador ប្រចាំនៅក្រុងឡុង (អង់គ្លេស) នាថ្ងៃទី ១៤ វិច្ឆិកា ខាងមុខ។
ស៊ុយអែតប្រកាសពេលវេលាសួរដេញដោលអ្នកបង្កើត Wikileaks
ស៊ុយអែតប្រកាសពេលវេលាសួរដេញដោលអ្នកបង្កើត Wikileaks (VNA) (VOVworld) – នាថ្ងៃទី ៧ វិច្ឆិកា បណ្ដារដ្ឋអាជ្ញាស៊ុយអែតបានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រី Ecuador នឹងដំណើរការស៊ើបសួរលោក Julian Assange អ្នកបង្កើតគេហទំព័រ Wikileaks នៅស្ថានទូត Ecuador ប្រចាំនៅក្រុងឡុង  (អង់គ្លេស) នាថ្ងៃទី ១៤ វិច្ឆិកា ខាងមុខ។ ស្ថាប័នរដ្ឋអាជ្ញាស៊ុយអែតបាន ចេញ ប្រកាសថា៖ Ecuador ទើបនឹងយល់ព្រមសំណូមពររបស់ស៊ុយអែត ក្នុងការជួយ ឧបត្ថម្ភស៊ើបអង្គេតជនល្មើស តាមនោះ ការស៊ើបសួរលោក Assange នឹងត្រូវ បានដំណើរការក្រោមការអធិបតីរបស់រដ្ឋអជ្ញា Ecuador ​ មួយរូប។ អគ្គរដ្ឋអជ្ញា ស៊ុយអែតនិងប៉ូលីស្តធ្វើស៊ើបអង្គេតនៃប្រទេសនេះ នឹងចូលរួមការស៊ើបសួរផងដែរ។ គេមានការទទួលខុសត្រូវរាយការណ៍ លទ្ធផលនៃការសួរដេញដោលសំរាប់ ភាគីស៊ុយអែត៕ 

More