សឹង្ហបុរីនិងអាមេរិកបានពិភាគ្សាអំពីអាស៊ាននិង TPP
14/11/2013 08:52
Vovworld-នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Jacob Lew ដែលកំពុងបំពេញទស្សនកិច្ចនៅសឹង្ហបុរី

នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Jacob Lew (nydailynews.com) Vovworld-នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Jacob Lew ដែលកំពុងបំពេញទស្សនកិច្ចនៅសឹង្ហបុរី នាថ្ងៃទី១៣វិច្ឆិកាបានផ្លាស់ប្តូរទស្សនអំពីការខំប្រឹងប្រែងរបស់អាស៊ានសំដៅ ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈសមាហរណកម្មដ៏ទូលំទូលាយនិងវឌ្ឍន៍ភាព ក្នុងដំណើរការចរចារស្ដីពីកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក(TPP)។ នៅជំនួបសន្ទនា នេះ ភាគីទាំងពីរក៏បានពិភាគ្សាអំពីបណ្ដាវិធានការសំដៅបង្កើនថែមទៀតកិច្ច សហប្រតិបត្តិការទ្វេភាគី និងបញ្ហាអន្តរជាតិនិងដំបន់ផ្សេងៗដូចជា យថាទស្សន៍ ហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកលនិងបំរែបំរួលថ្មីៗបំផុតនៅទ្វីបអាស៊ី។ ក្នុងដំណើរទស្សនកិច្ចលើកនេះដែរ លោកJacob Lew ក៏បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសឹង្ហបុរីលោក Tharman Shanmugaratnam ផងដែរ។ តាមលោក Shanmugaratnam ថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកនៅសឹង្ហបុរីបានអះអាងកិច្ចសន្យារបស់ វ៉ាសីនតោនគឺបន្តចូលរួមយ៉ាងសកម្មក្នុងដំបន់ទ្វីបអាស៊ី និងអាមេរិកបន្តជាដៃគូរ សំខាន់របស់អាស៊ាននិងទ្វីបអាស៊ី៕
Related






