តាំងពិព័ណ៍សិល្បៈលើកដំកើងអគ្គមេបញ្ជាការ Vo Nguyen Giap
01/01/2014 09:00
(VOVworld)-ការតាំងពិព័ណ៍សិល្បៈលើកដំកើងអគ្គ មេបញ្ជាការ Vo Nguyen Giap បានប្រារព្វឡើងនៅ មជ្ឈមណ្ឌលតាំងពិព័ណ៍លេខ ៤៥ វិថី Trang Tien ហាណូយ

នាយឧត្តមសេនីយ៍ Vo Nguyen Giap (VOVworld)-ការតាំងពិព័ណ៍សិល្បៈលើកដំកើងអគ្គមេបញ្ជាការ Vo Nguyen Giap បានប្រារព្វឡើងនៅមជ្ឈមណ្ឌលតាំងពិព័ណ៍លេខ ៤៥ វិថី Trang Tien ហាណូយ ក្នុងឱកាសរំលឹកគម្រប់១០០ថ្ងៃ ទិវាទទួលមរណភាពរបស់នាយ ឧត្តមសេនីយ៍ Vo Nguyen Giap។ នៅតាំងពិព័ណ៍បានបង្ហាញរូបថតព័ណ៍និង រូបថតខ្មៅសរចំនួន ១០៣សន្លឹក ដែលបានជ្រើសរើសក្នុងចំណោមរូបថតរាប់ ពាន់សន្លឹក ដែលកត់ត្រា អំពីជីវភាពប្រចាំថ្ងៃរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ។ រួមជាមួយបណ្តា រូបថតប្រវត្តិសាស្រ្ត នៅមានវណ្ណកម្មសិល្បៈជាច្រើនទៀតក្នុងនោះមានរូបចំលាក់ នាយឧត្តមសេនីយ៍ Vo Nguyen Giap ធ្វើពីសំរឹត។តាំងពិព័ណ៍បើកទ្វាទទួលភ្ញៀវ រហូតដល់ថ្ងៃទី៧មករាឆ្នាំ២០១៤៕
Related






