VOV WorldVOV World
តែវៀតណាមកំពុងមានឱកាសងាយស្រួលដើម្បីកសាងពាណិជ្ជសញ្ញានៅវៀតណាម
13/03/2017 08:25
(VOV)_ចុងសប្ដាហ៍កន្លងទៅ គណៈកម្មាធិការគ្រប់គ្រងកម្មវិធី៖” លើក​កំពស់សមត្ថភាពប្រកួតប្រជែងសំរាប់សហគ្រាសធុនតូចនិងមធ្យមវៀតណាម”​រួមសហការជាមួយស្ថាប័នតំណាងរបស់នាយកដ្ឋានជំរុញពាណិជ្ជកម្មប្រចាំនៅទីក្រុង New York
តែវៀតណាមកំពុងមានឱកាសងាយស្រួលដើម្បីកសាងពាណិជ្ជសញ្ញានៅវៀតណាម
តែវៀតណាមកំពុងមានឱកាសងាយស្រួលដើម្បីកសាងពាណិជ្ជសញ្ញានៅវៀតណាម (VOV)_ចុងសប្ដាហ៍កន្លងទៅ គណៈកម្មាធិការគ្រប់គ្រងកម្មវិធី៖” លើក​កំពស់ សមត្ថភាពប្រកួតប្រជែងសំរាប់សហគ្រាសធុនតូចនិងមធ្យមវៀតណាម”​រួមសហការ ជាមួយស្ថាប័នតំណាងរបស់នាយកដ្ឋានជំរុញពាណិជ្ជកម្មប្រចាំនៅទីក្រុង New York បានរៀបចំសិក្ខាសាលា ស្ដីអំពី៖ការស្វែងរកឱកាសសំរាប់​តែ​វៀតណាមនៅទីផ្សារអាមេរិក។”           នៅទីនេះ បណ្ដាអ្នកជំនាញការសុទ្ធតែវាយតំលៃខ្ពស់សក្ដានុភាពរបស់តែ​វៀត ណាម នៅទីផ្សារអាមេរិក។ តាមបណ្ដាអ្នកជំនាញការថា៖អ្នកផលិតតែវៀតណាម​ ត្រូវ បានអតិថិជនអន្តរជាតិទទួលស្គាល់ដោយសារសមត្ថភាពផ្គត់ផ្គង់​បរិមាណតែច្រើន  តំលៃសមរម្យ និងគុណភាព។ ជាប្រចាំឆ្នាំ អតិថិជនអាមេរិក​បានចំណាយទឹកប្រាក់ចំនួន៨០ពាន់លានដុល្លារអាមេរិក សំរាប់ផលិតផលតែ។ ដូច្នេះអាមេរិកជាទីផ្សារ ពោពេញទៅដោយសក្ដានុភាពសំរាប់ផលិតផលតែវៀតណាម។​ប៉ុន្តែ អង្គសន្និសីទក៏ បានសង្កត់ធ្ងន់ថា៖ ដើម្បីកសាងបានពាណិជ្ជសញ្ញានៅ​អាមេរិក បណ្ដាក្រុមហ៊ុនតែ វៀតណាមត្រូវយកចិត្តទុកដាក់វិនិយោគលើកកំពស់​គុណភាពផលិតផល និងធានា អំពីសុវត្ថិភាពអនាម័យម្ហូបអាហារថែមទៀត៕