VOV WorldVOV World
តភ្ជាប់និងស្វែងរកដំណោះស្រាយអភិវឌ្ឍន៍ទេសចរណ៍វៀតណាម-ឥណ្ឌា
31/12/2025 11:35
(VOVWORLD) - កាលពីថ្ងៃទី ៣០ ខែធ្នូ នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌាប្រចាំនៅវៀត ណាមបានរៀបចំសិក្ខាសាលាអំពីទេសចរណ៍ឥណ្ឌា។
តភ្ជាប់និងស្វែងរកដំណោះស្រាយអភិវឌ្ឍន៍ទេសចរណ៍វៀតណាម-ឥណ្ឌា
ទិដ្ឋភាពនៅសិក្ខាសាលាទេសចរណ៍ឥណ្ឌា។ (រូបថត៖ VNA) នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានកត់ត្រាកំណើនគួរឱ្យចាប់អារម្មណ៍នៃទីផ្សារភ្ញៀវទេសចរឥណ្ឌា ដោយមានភ្ញៀវទេសចរចំនួន ៥០៧ ពាន់នាក់ក្នុងឆ្នាំ ២០២៤ និងភ្ញៀវទេសចរជិត ៦៥៦ ពាន់នាក់ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥។ ប្រទេសវៀតណាមត្រូវបានវាយតម្លៃ ជាគោលដៅ សមស្របសម្រាប់ទេស ចរណ៍ជាច្រើនប្រភេទ ដូចជាទេសចរណ៍អាពាហ៍ពិពាហ៍ ទេសចរណ៍កម្សាន្ត MICE ទេសចរណ៍ផ្សងព្រេង និងទេសចរណ៍ខាងវិញ្ញាណ... ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍របស់វៀតណាមកាន់តែត្រូវបាន ទទួលស្គាល់ដោយទីផ្សារឥណ្ឌា រួមទាំងការលេចចេញនូវភោជនីយដ្ឋានឥណ្ឌាជាច្រើន នៅទីក្រុងហាណូយ ហាឡុង (ក្វាងនិញ) ដាណាំង ខាញ់ហ័រ ទីក្រុងហូជីមិញ... ដែល រួមចំណែកបង្កើនការទាក់ទាញសម្រាប់ភ្ញៀវទេសចរឥណ្ឌា។ ក្នុងអាណត្តិបេសកកម្មនៅប្រទេសវៀតណា ឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំនៅវៀតណាម Tshering W. Sherpa មានបំណងចង់បង្កើនការផ្លាស់ប្តូរជាមួយអាជីវកម្ម ទេសចរណ៍វៀតណាម ដែលជា «ឯកអគ្គរដ្ឋទូតតភ្ជាប់ទេសចរណ៍» រវាងប្រទេស ទាំងពីរ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសម្រាប់ការអភិវឌ្ឍទេសចរណ៍៕
TAG
VOV/VOVworld/ទេសចរណ៍​/វៀតណាម/ឥណ្ឌា/តភ្ជាប់