VOV WorldVOV World
ថែទាំបុណ្យចូលឆ្នាំថ្មីចំពោះមុខសញ្ញាគោលនយោបាយ ស្ថានភាពលំបាក
04/02/2016 10:38
(VOV)_នារសៀលថ្ងៃទី៣កុម្ភះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan រួមជាមួយក្រុមការងាររបស់សមាគមកាកបាតក្រហមវៀតណាម ​បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយជាង១៥០កញ្ចប់ សំរាប់​គ្រួសារក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ Dioxin នៅតំបន់​ស្រុក Vu Thu ខេត្ត Thai Binh (ភាគខាងជើងវៀតណាម)។
ថែទាំបុណ្យចូលឆ្នាំថ្មីចំពោះមុខសញ្ញាគោលនយោបាយ ស្ថានភាពលំបាក
ថែទាំបុណ្យចូលឆ្នាំថ្មីចំពោះមុខសញ្ញាគោលនយោបាយ ស្ថានភាពលំបាក (VOV)_នារសៀលថ្ងៃទី៣កុម្ភះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen T hi Doan រួមជាមួយក្រុមការងាររបស់សមាគមកាកបាតក្រហមវៀតណាម ​បាន អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយជាង១៥០កញ្ចប់ សំរាប់​គ្រួសារក្រីក្រ  និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ Dioxin នៅតំបន់​ស្រុក Vu Thu ខេត្ត Thai Binh (ភាគខាងជើងវៀតណាម)។            នាថ្ងៃនេះដែរ គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមរណសរ្យមាតុភូមិវៀតណាម  ដឹកនាំដោយលោក Le Ba Trinh អនុប្រធាន បានអញ្ជើញទៅសាកសួរ​សុខទុក្ខ ​និង ជូនអំណោយជាង១០០កញ្ចប់ សំរាប់ជនក្រីក្រ នៅខេត្ត Thua Thien Hue (ភាគកណ្ដាលវៀតណាម)។ ក្នុងឱកាសនេះ គណៈប្រតិភូក៏​បានទៅ​សាកសួរសុខទុក្ខ  លើកទឹកចិត្តបណ្ដាគ្រួសារក្រីក្រ មានស្ថានភាពលំបាកនៅ​ស្រុក Phu Loc និង មូលដ្ឋានគាំពារសង្គម នៅឃុំ Loc Thuy ផងដែរ។           កុមាររាប់ពាន់នាក់ មានស្ថានភាពលំបាក បានចូលរួមបណ្ដាសកម្មភាព​ ពោពេញទៅដោយអត្ថន័យនៃកម្មវិធី៖ គ្រួសារកក់ក្តៅ ថ្ងៃនិទាឃរដូវ ដោយសម្ព័ន្ធ សមាគមយុវជនទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) រៀបចំឡើង នាថ្ងៃ ទី៣កុម្ភះ។ កម្មវិធីនេះរួមកញ្ចប់នាំមកនូវបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ​ប្រកបដោយកក់ក្តៅ និងមានអត្ថន័យចំពោះកុមារនានា។            នារសៀលថ្ងៃទី៣កុម្ភះ ដំណាងគណៈកម្មាធិការបក្សខេត្ត Ninh Binh និង សម្ព័ន្ធក្រុមហ៊ុន Hoang Phat Vissai Ninh Binh និងសម្ព័ន្ធសមាគម​សហគ្រាស ​ខេត្ត បានជូនអំណោយបុណ្យចូលឆ្នាំថ្មីចំនួន ៥៧០០ កញ្ចប់ សំរាប់​ជនក្រីក្រ អ្នកមានស្ថានភាពលំបាកពិសេសនៅក្នុងតំបន់៕