VOV WorldVOV World
ថែទាំយុទ្ធជនពិការជនមានគុណូបការៈចំពោះប្រទេសជាតិ
21/07/2015 07:12
(VOVworld) - នារសៀលថ្ងៃទី២០ កក្កដា អនុប្រធាន រដ្ឋវៀត ណាមលោកស្រី Nguyen Thi Doan បានអញ្ជើញ ទៅសាកសួរសុខទុក្ខនិងជូន អំណោយសំរាប់យុទ្ធជន ពិការ យុទ្ធជនមានជំងឺធ្ងន់នៅមជ្ឈមណ្ឌលថែទាំជន មានគុណូបការៈខេត្ត Phu Tho ភាគខាងជើងវៀតណាម
ថែទាំយុទ្ធជនពិការជនមានគុណូបការៈចំពោះប្រទេសជាតិ
លោកស្រី Nguyen Thi Doan សាកសួរសុខទុក្ខវីរៈអ្នកម្ដាយ១នាក់ (រូបថត៖VTV) (VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពិការយុទ្ធ ជនពលី (ថ្ងៃទី២៧ កក្កដា) នារសៀលថ្ងៃទី២០ កក្កដា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយសំ រាប់យុទ្ធជនពិការ យុទ្ធជនមានជំងឺធ្ងន់នៅមជ្ឈមណ្ឌលថែទាំជនមាន គុណូបការៈ ខេត្ត Phu  Tho ភាគខាងជើងវៀតណាម ព្រមទាំងសាកសួរសុខទុក្ខ និងជូនអំ ណោយសំរាប់វីរៈអ្នកម្ដាយចំនួន២នាក់នៅខេត្តផងដែរ។លោកស្រី Nguyen Thi Doan បានសង្កត់ធ្ងន់ថា សមត្ថកិច្ចនៅខេត្ត Phu Tho ចាំបាច់ត្រូវ យកចិត្តទុកដាក់ ថែទាំជនមានគុណូបការៈ គ្រួសារគោលនយោបាយទាំងឡាយ លើភូមិភាគឲ្យ បានហ្មត់ចត់។ការងារនេះបង្ហាញពីប្រពៃណី ផឹកទឹកនឹកដល់ប្រភពដើម របស់ ប្រជាជាតិ ព្រមទាំងអប់រំស្មារតីស្នេហារជាតិ មនសិការនិងការទទួលខុសត្រូវ របស់ជំនាន់វ័យក្មេងចំពោះប្រទេសជាតិ៕