VOV WorldVOV World
ថៃ៖ភាគីអាវក្រហមបើកមជ្ឈមណ្ឌលឃ្លាំមើលការស្ទាបស្ទង់មតិ
06/06/2016 07:10
(VOVworld) - រណសិរ្សឯកភាពប្រជាធិបតេយ្យប្រឆាំង របបផ្ដាច់ការ (UDD) ឬហៅថាភាគីអាវក្រហម នាថ្ងៃទី ៥ មិថុនា បានបើកទ្វារមជ្ឈមណ្ឌលឃ្លាំមើលការស្ទាប ស្ទង់មតិអំពីសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃ។
ថៃ៖ភាគីអាវក្រហមបើកមជ្ឈមណ្ឌលឃ្លាំមើលការស្ទាបស្ទង់មតិ
មេដឹកនាំភាគីអាវក្រហមលោក Jatuporn Prompan (រូបថត៖asiaprovocateur.com) (VOVworld) - រណសិរ្សឯកភាពប្រជាធិបតេយ្យប្រឆាំងរបបផ្ដាច់ការ (UDD) ឬហៅ ថាភាគីអាវក្រហម នាថ្ងៃទី៥ មិថុនា បានបើកទ្វារមជ្ឈមណ្ឌលឃ្លាំមើលការស្ទាបស្ទង់ មតិអំពីសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃ។គោលដៅធ្វើសកម្មភាពរបស់មជ្ឈ មណ្ឌលនេះគឺសម្របសម្រួលសកម្មភាពឃ្លាំមើលដែលបានអនុវត្តន៍ដោយសមាជិក របស់ UDD នៅទីកន្លែងស្ទាបស្ទង់មតិ ព្រមទាំងសហការជាមួយ គណៈកម្មាធិការ បោះឆ្នោតដើម្បីរកឃើញនូវអំពើក្លែងបន្លំក្នុងថ្ងៃបោះឆ្នោតនិង ក្រោយនោះ។តាម ផែនការ សេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីនឹងត្រូវបានយកមកស្ទាបស្ទង់មតិនាថ្ងៃ ទី៧ សីហាខាងមុខនេះ។ប្រសិនបើឯកសារនេះត្រូវបានអនុម័ត ការបោះឆ្នោត សកល នឹងត្រូវបានរៀបចំឡើងនាខែកក្កដាឆ្នាំ២០១៧ ដូចការសន្យារបស់នាយករដ្ឋមន្រ្តី ថៃលោក Prayuth Chan-ocha៕

More