ថៃ៖បាតុករគ្មានផែនការឡោមព័ទ្ធនៅបណ្តាព្រលានយន្តហោះឡើយ
04/01/2014 08:19
(VOVworld)-នាថ្ងៃទី៣មករា ចលនាបាតុកម្មប្រឆាំង រដ្ឋាភិបាលថៃ បានធានាជាមួយភ្ញៀវទេសចរណ៌ថា នឹងមិនឡោមព័ទ្ធព្រលានយន្តហោះ

បាតុករថៃនៅទីក្រុងបាងកក (រូបថតៈ tuoitre.vn) (VOVworld)-នាថ្ងៃទី៣មករាចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃបានធានាជាមួយ ភ្ញៀវទេសចរណ៌ថា នឹងមិនឡោមព័ទ្ធព្រលានយន្តហោះ និងមធ្យោបាយធ្វើដំណើរ សាសាធារណៈរបស់ថៃ ក្នុងផែនការ “បិទទ្វា”ទីក្រុងបាំងកកនាថ្ងៃទី១៣ មករាខាង មុខឡើយ។ ចលនានេះក៏ឲ្យដឹងថា គោលដៅនៃបាតុកម្មខាងមុខគ្រាន់តែ ដើម្បីរាំង ស្កាត់មន្រ្តី កម្មាភិបាលទៅកន្លែងធ្វើការ បិទអគ្គីសនីនិងទឹកនៅបណ្តាខុទ្ធកាល័យ រដ្ឋាភិបាល វិមាននាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ។ បាតុករក៏មានផែនការដង្ហែក្បួននៅ កន្លែង១ចំនួននៅបាងកកក្នុងថ្ងៃទី៥មករា ជាពេលវេលដែល គណៈបក្ស Puea ថៃ ចាប់ផ្តើមយុទ្ធនាការបោះឆ្នោត។ ជន“អាវក្រហម” គាំទ្រ រដ្ឋាភិបាលមានផែនការ ប្រមូលផ្តុំនាថ្ងៃទី១៣មការា សំដៅប្រឆាំងជំទាសចំពោះបាតុកម្មនៅបាងកកផង ដែរ៕
Related
More




