VOV WorldVOV World
ថៃរឹតបន្តឹងសន្តិសុខនៅភាគខាងត្បូង។
03/08/2012 09:45
VOV-នាថ្ងៃទី២សីហាមន្ត្រីជាន់ខ្ពស់ថៃមួយរូបបានឲ្យ ដឹងថារដ្ឋាភិបាលនៃ​ប្រទេសនេះបានបង្កើនបណ្ដា វិធានការសន្តិសុខនិងកំពុងពិនិត្យអនុវត្តបណ្ដា យុទ្ធសាស្ត្រយោធាថ្មីនៅដំបន់ចុងភាគខាងត្បូង ប្រទេសថៃក្រោយពេលដែលអំពើហឹង្សារឡើង ជណ្ដើរដែលធ្វើឲ្យមនុស្ស៣នាក់ត្រូវស្លាប់និង១១ នាក់ទៀតរងរបួស។
ថៃរឹតបន្តឹងសន្តិសុខនៅភាគខាងត្បូង។
ថៃរឹតបន្តឹងសន្តិសុខនៅភាគខាងត្បូង។       VOV-នាថ្ងៃទី២សីហាមន្ត្រីជាន់ខ្ពស់ថៃមួយរូបបានឲ្យដឹងថារដ្ឋាភិបាលនៃ​ប្រទេសនេះបានបង្កើនបណ្ដា វិធានការសន្តិសុខនិងកំពុងពិនិត្យអនុវត្តបណ្ដា យុទ្ធសាស្ត្រយោធាថ្មីនៅដំបន់ចុងភាគខាងត្បូងប្រទេសថៃក្រោយពេលដែល អំពើហឹង្សារឡើងជណ្ដើរដែលធ្វើឲ្យមនុស្ស៣នាក់ត្រូវស្លាប់និង១១នាក់ទៀត រងរបួស។ បណ្ដាមន្ត្រីសន្តិសុខនៅខេត្តភាគខាងត្បូង Songkhla បានដាក់ក្នុង ស្ថានភាព​ប្រកាសអាសន្នខ្ពស់ដោយមានប្រភពព័ត៌មានចារកម្មនិយាយថា ខ័ណ្ឌ Hat Yai នៅខេត្ត​នេះអាចជាគោលដៅត្រូវវាយប្រហារ។ តាមប្រភព ព័ត៌មានថា មេដឹកនាំចំនួន​៣​នាក់​រ​បស់ក្រុមប្រឆាំង Runda Kumplulan Kecil ត្រូវចោទប្រកាន់ទាក់ទិនដល់​ករណីវាយប្រហារគ្រាប់បែកដោយរថយន្តនៅ សណ្ឋាគារមួយនៅ Hat Yai នាដើម​ឆ្នាំនេះ កំពុងត្រៀមរៀបចំអនុវត្តបណ្ដា ការវាយប្រហារនៅខេត្តចំនួន៣នៅចុងភាគ​ខាងត្បូងថៃគឺ Yala Pattani និង Narathiwat៕