(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឥណ្ឌា នាព្រឹក
ថ្ងៃទី២២ មិនា លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិនិងគណៈប្រតិភូវៀតណាម បានទៅដាក់តម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ទនៅ
ផ្នូរមគ្គុទ្ទេស Mahatma Gandhi។
នាថ្ងៃដដែល លោក Nguyen Thien Nhan និងគណៈប្រតិភូវៀតណាម បានមាន
ជំនួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាប្រាស្រ័យវប្បធម៌ឥណ្ឌា (ICCR) លោក
Lokesh Chandra។នៅទីនេះ លោក Nguyen Thien Nhan បានអះអាងថា ដោយមាន
ប្រពៃណីសាមគ្គីភាពមិត្តភាព រួមជាមួយកម្មវិធីសហប្រតិបតិ្តការប្រកបដោយ
ជោគជ័យនាពេលកន្លងទៅ ទំនាក់ទំនងវៀតណាម ឥណ្ឌា នឹងទទួលបានសមិទ្ធិ
ផលដ៏ធំធេងជាងទៀតនាប៉ុន្មានឆ្នាំខាងមុខ។រីឯខ្លួនវិញ លោក Chandra បានអះ
អាងនូវសារសំខាន់នៃកម្មវិធីជួបប្រាស្រ័យ សហប្រតិបតិ្តការវប្បធម៌ ក្នុងទំនាក់
ទំនងសហប្រតិបតិ្តការលើគ្រប់វិស័យរបស់ប្រទេសទាំង២។
មុននោះនារសៀលថ្ងៃទី២១ មិនា នៅរដ្ឋធានីញូវដេលីរបស់ឥណ្ឌា ថ្នាក់ដឹកនាំគណៈ
បក្សកុម្មុយនិស្តឥណ្ឌា (CPI) និងគណៈបក្សកុម្មុយនិស្តឥណ្ឌា Marxist (CPI- M) បាន
ទទួលជួបសន្ទនាជាមួយលោក Nguyen Thien Nhan រួមជាមួយគណៈប្រតិភូវៀត
ណាម។ថ្នាក់ដឹកនាំរបស់គណៈបក្សទាំង២នេះសុទ្ធតែមានគោលបំណងថា វៀត
ណាមនិងឥណ្ឌានឹងខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការយ៉ាងខ្លាំងក្លា
ថែមទៀត ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំង២និងភាពសម្បុររុងរឿងរបស់តំបន់ទាំងមូល។ថ្លែងមតិនៅ បណ្ដាជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំ CPI និង CPI-M លោក Nguyen Thien Nhan បានសម្ដែងក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាជាមួយគណ
បក្ស ទាំង២នេះ នឹងកាន់តែត្រូវបានរឹតបណ្តឹងនិងអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ រួមចំ
ណែក អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យជាច្រើននិងដៃគូយុទ្ធ
សាស្ត្ររវាង វៀតណាមនិងឥណ្ឌា។
នាថ្ងៃដដែល លោក Nguyen Thien Nhan បានចូលរួមវេទិការអង្គភាពអាជីវកម្ម
ឥណ្ឌាវៀតណាម។ថ្លែងមតិនៅទីនេះ លោក បានស្នើរឲ្យស្ថាប័នរដ្ឋាភិបាលនិង អង្គភាពអាជីវកម្មនានានៃប្រទេសទាំង២ត្រូវចាប់យកឱកាសដើម្បីជំរុញទំនាក់
ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីឲ្យអភិវដ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត៕

![]() |
| ថ្នាក់ដឹកនាំគណៈបក្ស CPI-M របស់ឥណ្ឌាទទួលជួបសន្ទនាជាមួយ លោក Nguyen Thien Nhan (រូបថត៖TTXVN) |
មុននោះនារសៀលថ្ងៃទី២១ មិនា នៅរដ្ឋធានីញូវដេលីរបស់ឥណ្ឌា ថ្នាក់ដឹកនាំគណៈ
បក្សកុម្មុយនិស្តឥណ្ឌា (CPI) និងគណៈបក្សកុម្មុយនិស្តឥណ្ឌា Marxist (CPI- M) បាន
ទទួលជួបសន្ទនាជាមួយលោក Nguyen Thien Nhan រួមជាមួយគណៈប្រតិភូវៀត
ណាម។ថ្នាក់ដឹកនាំរបស់គណៈបក្សទាំង២នេះសុទ្ធតែមានគោលបំណងថា វៀត
ណាមនិងឥណ្ឌានឹងខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការយ៉ាងខ្លាំងក្លា
ថែមទៀត ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំង២និងភាពសម្បុររុងរឿងរបស់តំបន់ទាំងមូល។ថ្លែងមតិនៅ បណ្ដាជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំ CPI និង CPI-M លោក Nguyen Thien Nhan បានសម្ដែងក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាជាមួយគណ
បក្ស ទាំង២នេះ នឹងកាន់តែត្រូវបានរឹតបណ្តឹងនិងអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ រួមចំ
ណែក អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យជាច្រើននិងដៃគូយុទ្ធ
សាស្ត្ររវាង វៀតណាមនិងឥណ្ឌា។
![]() |
| លោក Nguyen Thien Nhan ថ្លែងមតិនៅវេទិការអង្គភាពអាជីវកម្មឥណ្ឌា វៀតណាម (រូបថត៖TTXVN) |