VOV WorldVOV World
ថ្នាក់ដឹកនាំ EU មិនគាំទ្រសំណើររក្សាចក្រភពអង់គ្លេសនៅប្លុកនេះ
05/02/2016 10:25
(VOVworld) - នាថ្ងៃទី៤ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំង​បានស្រង់ប្រភពព័ត៌មានដ៏ជិតស្និទ្ធិ ជាមួយជំនួបចរចាររវាងសហភាពអឺរ៉ុប (EU) និងអង់ គ្លេសឲ្យដឹងថា រហូតដល់ពេលនេះ គ្មានថ្នាក់ដឹកនាំ ប្រទេស EU ណាពេញចិត្តទៅនឹងសំណើរនានាសំដៅឆ្ពោះទៅកិច្ចព្រមព្រៀងរក្សាអង់គ្លេសស្នាក់នៅប្លុកនេះដែលប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ប្រកាសនាថ្ងៃទី១ កុម្ភៈនេះឡើយ។
ថ្នាក់ដឹកនាំ EU មិនគាំទ្រសំណើររក្សាចក្រភពអង់គ្លេសនៅប្លុកនេះ
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៤ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំង​បានស្រង់ ប្រភពព័ត៌មានដ៏ជិតស្និទ្ធិជាមួយជំនួបចរចាររវាងសហភាពអឺរ៉ុប (EU) និងអង់គ្លេស ឲ្យដឹងថា រហូតដល់ពេលនេះ គ្មានថ្នាក់ដឹកនាំប្រទេស EU ណាពេញចិត្តទៅនឹង សំណើរនានាសំដៅឆ្ពោះទៅកិច្ចព្រមព្រៀងរក្សាអង់គ្លេសស្នាក់នៅប្លុកនេះដែល ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ប្រកាសនាថ្ងៃទី១ កុម្ភៈនេះឡើយ។ ប្រធានាធិបតីបារាំងលោក Francois Hollande បានព្រមានថា នឹងមិនយល់ព្រម ជាមួយការផ្លាស់ប្ដូរណាមួយក៏ដោយចំពោះកិច្ចព្រមព្រៀងនេះទេ។អេស្ប៉ាញ់ក៏ មិនពេញចិត្តដោយសារចាត់ទុកថា គណៈកម្មាធិការអឺរ៉ុប (EC) ខ្វះភាពរឹងមាំ ចំពោះសំណូមពរអំពីការកាត់បន្ថយប្រាក់សុខុមាលភាពសង្គមចំពោះពលករ មកពីប្រទេសជាសមាជិក EU ផ្សេងៗ។ប៉ូឡួញ ឆែក ហ៊ុងគ្រី និងស្លូវ៉ាគីក៏បាន សំដែង ការព្រួយបារម្ភអំពីផែនការប្រាក់សុខុមាលភាពសង្គមដោយចាត់ទុកថា សំណើរ ពោលខាងលើនឹងបង្កើតស្ថានការណ៍រើសអើងចំពោះពលកររាប់សែន នាក់មកពី ប្រទេសទាំងនេះ។ក្នុងពេលនោះ​នាយករដ្ឋមន្រ្តីអង់គ្លេសលោក David  Cameron នៅកំពុងខិតខំប្រឹងប្រែងស្វែងរកការគាំទ្រពីដៃគូក្នុងសហភាពសំដៅ ធានាឲ្យកិច្ច ព្រមព្រៀងពោលខាងលើនឹងត្រូវបានអនុម័តក្នុងសន្និសីទកំពូល របស់ EU នាថ្ងៃទី១៨និងថ្ងៃទី១៩ កុម្ភៈខាងមុខ៕