VOV WorldVOV World
ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយគណៈប្រតិភូអគ្គអអិការកិច្ចរដ្ឋាភិបាលឡាវ
11/07/2014 08:52
(VOVworld) - នារសៀលថ្ងៃទី១០ កក្កដា លោក Le Hoang Quan សមាជិកមជ្ឈឹមបក្ស និងជាប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួប សន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់អគ្គអធិការកិច្ច រដ្ឋាភិបាលឡាវ ដឹកនាំដោយលោក Bounthong Chitmany សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស​ និងជាអគ្គអធិការកិច្ចរដ្ឋាភិបាលឡាវ ដែលកំពុងមក បំពេញទស្សនកិច្ចនៅ វៀតណាម។
ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយគណៈប្រតិភូអគ្គអអិការកិច្ចរដ្ឋាភិបាលឡាវ
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញលោក Le Hoang Quan ទទួលជួបសន្ទនា ជាមួយអគ្គអធិការកិច្ចរដ្ឋាភិបាលឡាវលោក Bounthong Chitmany (រូបថត៖TTXVN) (VOVworld) - នារសៀលថ្ងៃទី១០ កក្កដា លោក Le Hoang Quanសមាជិកមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូជាន់ខ្ពស់អគ្គអធិការកិច្ចរដ្ឋាភិបាលឡាវ ដឹកនាំដោយលោក Bounthong Chitmany សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស​ និងជាអគ្គអធិការកិច្ច រដ្ឋាភិបាលឡាវ ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។នៅជំនួបនេះ លោក Le Hoang Quan បានឧទ្ទេសនាមអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក៏ដូចជាផ្នែកអធិការកិច្ច នៅទីក្រុងហូជីមិញ។លោកបានឲ្យដឹងបន្ថែមថា ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេច ចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិស័យអធិការកិច្ចជាមួយប្រទេសមិត្តឡាវ។លោក Bounthong Chitmany បានអះអាងថា ឡាវជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនង សហប្រតិបតិ្តការលើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទសទាំង២ ជានិច្ចកាល គោរពប្រពៃណីដ៏ល្អប្រសើរនូវទំនាក់ទំនងសាមគ្គីភាពពិសេសដែលជាទ្រពសម្បត្តិរួម របស់ប្រជាជាតិទាំង២៕