VOV WorldVOV World
ថ្នាក់ដឹកនាំខេត្តទីក្រុងអបអរសារទគ្រឹសាសនិកក្នុងឱកាសពិធីបុណ្យ Noel ឆ្នាំ ២០១៣
20/12/2013 08:20
(VOVworld) – នារសៀលថ្ងៃទី ១៩ ធ្នូ អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុង ហាណូយ លោកស្រី Nguyen Thi Bich Ngoc បានទៅសាសួរសុខទុកនិងអបអរសារទ សមាគមប្រូតេស្ដង់វៀតណាម (ភាគខាងជើងវៀតណាម) និងសខាសមាគមប្រូតេស្ដង់ទីក្រុងហាណូយ​ក្នុងឱកាស ពិធីបុណ្យ Noel ឆ្នាំ ២០១៣។
ថ្នាក់ដឹកនាំខេត្តទីក្រុងអបអរសារទគ្រឹសាសនិកក្នុងឱកាសពិធីបុណ្យ Noel ឆ្នាំ ២០១៣
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ លោកស្រី Nguyen Thi Bich Ngoc បានទៅសាសួរសុខទុកនិងអបអរ សារទសមាគមប្រូតេស្ដង់វៀតណាម​ (Image: Vietnam+) (VOVworld) – នារសៀលថ្ងៃទី ១៩ ធ្នូ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ លោកស្រី Nguyen Thi Bich Ngoc បានទៅសាសួរសុខទុកនិងអបអរ សារទសមាគមប្រូតេស្ដង់វៀតណាម (ភាគខាងជើងវៀតណាម) និងសខា សមាគមប្រូតេស្ដង់ទីក្រុងហាណូយ​ក្នុងឱកាសពិធីបុណ្យ Noel ឆ្នាំ ២០១៣។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានវាយតំលៃខ្ពស់ ចំពោះលទ្ធផលដែលសមាគមប្រូតេស្ដង់ទទួលបានក្នុងឆ្នាំកន្លងមកនិងមាន គោល បំណងថា៖ សមាគមប្រូតេស្ដង់នឹងអភិវឌ្ឍន៍រឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែក ដ៏ធំធេងក្នុងការអភិវឌ្ឍន៍រួមរបស់រដ្ឋធានី។ នាថ្ងៃដ៏ដែល ថ្នាក់ដឹក នាំខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម) បានអបអរសារទនិងជូនអំណោយ ដល់មណ្ឌល គ្រឹសសាសនាទីក្រុង Vinh ។ ក៏ក្នុងពិធីបុណ្យ Noel ឆ្នាំ ២០១៣ នេះដែរ គណៈកម្មាធិការប្រជាជនស្រុក Can Loc ខេត្ត Ha Tinh បានរៀបចំ ការជួបមុខ​លើកដម្កើងបក្ខជនជាគ្រឹសាសនិកដែលមានការួមវិភាគទាន ជាច្រើនសំរាប់សង្គម រស់ល្អខាងផ្លូវធម៌និងផ្លូវលោក ផងដែរ៕

More