VOV WorldVOV World
ថ្នាក់ដឹកនាំនៃប្រទេសនានាបន្តអបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong
26/10/2018 09:16
(VOVWORLD) - ក្នុងឱកាសដែលអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សវៀតណាមលោក Nguyen Phu Trong ត្រូវបានរដ្ឋសភានីតិកាលទី១៤ បោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនោះ ថ្នាក់ដឹកនាំនៃប្រទេស ជាច្រើនលើពិភពលោក បន្តផ្ញើរសារទូរលេខនិងលិខិតចូលរួមអបអរសាទរជូន ចំពោះលោក Nguyen Phu Trong។
ថ្នាក់ដឹកនាំនៃប្រទេសនានាបន្តអបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong
 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (រូបថត៖ Zing) ក្នុងលិខិតអបអរសាទរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវជំនឿជាក់ថា ក្រោមការដឹកនាំដៃឈ្លាសវៃរបស់ប្រធានរដ្ឋលោក Nguyen Phu Trong ប្រទេស វៀតណាមនឹងបន្តទទួលបានជ័យជំនះដ៏ធំធេងនិងអភិវឌ្ឍន៍ប្រកបដោយសម្បូរ រុងរឿងថែមទៀត ព្រមទាំងបន្តដើរតួនាទីសំខាន់ក្នុងតំបន់និងលើពិភពលោកផងដែរ។         ទន្ទឹមនឹងការអបអរសាទរ ប្រធានាធិបតីសឹង្ហបុរីលោក Halima Yacob និង នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong បានសម្ដែងនូវគោលបំណងចង់ សហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong សំដៅនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។         ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍សន្និបាតប្រជាជនកំពូលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េលោក Kim Yong Nam ប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោក Hassan Rouhani និងលេខាគណៈបក្សកុម្មុយនិស្តបារាំងលោក Pierre Laurent ក៏បានផ្ញើរសារទូរលេខចូលរួមអបអរសាទរចំពោះប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមលោក Nguyen Phu Trong ផងដែរ៕

More