ថ្នាក់ដឹកនាំបក្ស រដ្ឋ ជូនពរបុណ្យតេតនិងជូនអំណោយគ្រួសារគោលនយោបាយ ជនក្រីក្រ
03/02/2016 11:27
(VOVworld) - នាថ្ងៃទី៣ កុម្ភៈ អនុប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ ដឹកនាំខុទ្ទកាល័យរដ្ឋសភា ក្រសួងការងារ យុទ្ធជនពិ ការនិងសង្គមកិច្ចនិងសមាគមកាកបាទក្រហមវៀត ណាមបានទៅសាកសួរសុខទុក្ខ ជូនអំណោយចំនួន៥០០កញ្ចប់សំរាប់គ្រួសាគោលនយោបាយ ជនមានគុណូបការៈនៅឃុំ Tri Yen ខេត្ត Bac Giang ភាគខាងជើងវៀតណាម។
(VOVworld) - នាថ្ងៃទី៣ កុម្ភៈ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ដឹកនាំខុទ្ទកាល័យរដ្ឋសភា ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចនិងសមាគមកាកបាទក្រហមវៀតណាមបានទៅសាកសួរសុខទុក្ខ ជូនអំណោយចំនួន៥០០កញ្ចប់សំរាប់គ្រួសាគោលនយោបាយ ជនមានគុណូ បការៈនៅឃុំ Tri Yen ខេត្ត Bac Giang ភាគខាងជើងវៀតណាម។ លោកស្រី Nguyen Thi Kim Ngan ជូនអំណោយសំរាប់ជនក្រីក្រនៅឃុំ Tri Yen (រូបថត៖nhandan) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំវគអដ្ឋស័ក២០១៦ គណៈកម្មាធិការ រណសិរ្សមាតុភូមិទីក្រុង Da Nang ភាគកណ្ដាលវៀតណាមបានចលនាទឹកប្រាក់ ចំនួន៥ពាន់លានដុងជូនគ្រួសារក្រីក្រនៅភូមិភាគ។ ក្នុងប៉ុន្មានថ្ងៃនេះដែរខេត្ត Nam Dinh ភាគខាងជើងវៀតណាមបានប្រគល់ អំណោយក្នុងតំលៃសរុប២០ពាន់លានដុងជូនគ្រួសារក្រីក្រ គ្រួសារគោលនយោ បាយ និងជនចាស់ជរារាប់ម៉ឺននាក់។ នៅខេត្ត Binh Duong ភាគខាងត្បូងវៀតណាម គណៈគ្រប់គ្រងនៅមណ្ឌលឧស្សា ហកម្មនានាបានសហការជាមួយសម្ព័ន្ធពលករខេត្ត Binh Duong និងអង្គភាព អាជីវកម្មជាច្រើន រៀបចំបញ្ជូនកម្មករជាង២ពាន់៥រយនាក់នៅមណ្ឌលឧស្សាហ កម្មវិលត្រឡប់ទៅស្រុកកំណើតទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី៕
Related





